អូស្រ្ដាលី៖ តាមការអោយដឹងពីក្រុមនិស្សិត ដែលដឹកនាំដោយលោកបណ្ឌិត Monica Gaglianជាសាស្រ្ដាចារ្យវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ Western Australia ប្រចំាក្នុងប្រទេសអូស្រ្ដាលីថា ថ្មីៗនេះ គេបានធ្វើការពិសោធន៍មួយ ដែលទទួលបានលទ្ធិផលថា រុក្ខជាតិគឺអាចចេះនិយាយគ្នាបាន ម៉្យាងទៀត ការនិយាយគ្នានេះ  គឺអាចអោយរុក្ខជាតិនោះ ឆាប់លូតលាស់បានល្អផងដែរ។

width=457

លោកបណ្ឌិតMonica បាននិយាយថា ការពិសោធន៍របស់កូនសិស្សលោក គឺបានយករុក្ខជាតិដើមម្ទេស ដែលមិនសូវលូតលាស់បានល្អ មកដាក់ក្បែរដើមជីក្រហម ស្រាប់តែត្រឹមមួយរយៈពេលខ្លីក្រោយមក ដើមម្ទេស​ក៏លូតលាស់បានល្អ មានផ្លែផ្កា  ហើយដើមជីក្រហមក៏មានការលូតលាស់ល្អជាងមុនផងដែរ។

width=457

width=457

ក្រុមនិស្សិតសាកលវិទ្យាល័យ Western Australia

ទោះបីជាយ៉ាងណាក៏ដោយ លោក Monica  បានបន្ថែមទៀតថា ក្រៅពីការពិសោធន៍ទៅលើស្ថានភាពជាក់ស្ដែង ដោយគិតអំពីសីតុណ្ហភាព គុណភាពដី ទឹក គឺលោកបានប្រើឧបករណ៍វាស់សម្លែងវាផងដែរ នោះគឺម៉ាស៊ីន Microscopic Sounds

ដោយ៖ ណារិន្ទប្រភព៖ research