កន្លងមក ទស្សនិកជន ធ្លាប់តែបានទស្សនា អំពីកីឡាករបាល់ទាត់ ដែលលេងមិនល្អ ឬមានចរិតឆេវឆាវ មិនល្អជាដើម តែថ្ងៃនេះដើម្បីអោយទស្សនិកជនប្លែកអារម្មណ៍ Camnews លើកយកបណ្តាអជ្ញាកណ្តាល ដែលធ្វើការមិនល្អ មកជូនទស្សនិកជនទស្សនា ។
6. Derek Web (Coventry vs Crystal Palace 1980) កំហុសគឺបាល់ចូលយ៉ាងច្បាស់ តែលោកអជ្ញារកណ្តាលម្នាក់នេះ មិនអោយចូលទៅវិញ ។5. Graham Poll (West Ham vs Chelsea 2002) ក្រវាសដៃទៅប៉ះចំចិញ្ចើមរបស់កីឡាករ Chelseaធ្វើអោយ គាត់ស្មានតែចេញឈាម រំខានដល់ការទាត់បាល់ ពេញមួយប្រកួត ។4. Eric Readd (West Ham vs Man City 1977) គ្រាន់តែកីឡាកររបស់ Man City ម្នាក់រត់បុកបន្តិចសោះ ដួលផ្កាប់មុខលើស្មៅមួយសន្ទុះធំ ។3. Walter Eschweiler (Italy vs Peru 1982) រត់មកបាំងបាល់ ហើយបាំងកីឡាករទៀត រហូតដល់កីឡាកររត់បុក ផ្ងារជើង ។2. Choi Kuok-Kun (Macau vs Hong Kong 2000) ដោយសារតែការពិន័យ្យ កីឡាករម្នាក់ខឹងពេកក៏ទាត់បាល់មួយជើងដាក់លោកអជ្ញារកណ្តាល គាត់ទ្រាំមិនបានក៏ហក់ទៅម៉ាត់មួយដៃដែល ។1. Graham Poll (Croatia vs Australia 2006) គាត់ជាប់ទៀតហើយ លើកនេះគឺអោយកាតលឿងទៅកីឡាករ Simunic ដល់ទៅ ៣ ដងទើបបណ្តេញចេញ ពីការប្រកួត ៕
ដើម្បីអានព័ត៌មានកីឡា ផ្សេងៗទៀតដែលទស្សនិកជនចូលចិត្ត សូមចុចទីនេះ ៕
ដោយ ៖ កុសលប្រភព ៖ youtube