កីឡាករខ្សែរប្រយុទ្ធសញ្ជាតិ អ៊ុយរ៉ាហ្កាយ Luis Suarez បាននឹងកំពុងត្រៀម រៀបចំសំណុំឯកសារសុំ ចាកចេញពីក្លឹប ប្រសិនបើក្លឹប Liverpool នៅតែបិទផ្លូវមិនអោយផ្ទេរចេញ ។

LuisSuarez ខែ្សរប្រយុទ្ធវ័យ ២៦ ឆ្នាំបានផ្តល់បទសំភាសន៍ជាមួយ Gaurdian និង Telegraphដោយប្រាប់ថា Liverpool ធ្លាប់បានសន្យាជាមួយ Suarez ថា បើសិនជាក្រុម Liverpool មិនបានលេងនៅ Champion League ទេនោះ Liverpool នឹងអោយ Suarez ចាកចេញ ។ មកដល់ពេលនេះ Suarez បានលើកឡើងសន្យានេះមក ហើយចង់ចាកចេញពី Liverpool ព្រោះតែក្រុមនេះ មិនបានចម្រុះលេងនៅ Champion League ឡើយ ។Suarez បន្តថា ដោយសារតែពាក្យសន្យាមួយនេះ ធ្វើអោយរូបគេ ខកខានការផ្ទេរចេញកាលពីរដូវកាលមុន ទៅកាន់ក្លឹបល្បីៗជាច្រើននៅ អឺរ៉ុប ។ Suarez ចង់អោយក្លឹប Liverpool គោរពពាក្យសន្យារបស់ខ្លួន ។ Suarez ក៏បានប្រាប់ដែរថា រាប់គាត់មានអាយុ ២៦ ឆ្នាំទៅហើយ ចឹងគាត់ចង់ផ្ទេរទៅក្លឹប បាល់ទាត់ផ្សេងដែលអាចលេងនៅ Champion League ដើម្បីបានស្គាល់រស់ជាតិនឹងគេ ។

width=470គួរបញ្ជាក់ផងដែរថា ក្លឹបបាល់ទាត់ Liverpool បានបដិសេធមិនព្រមផ្ទេរ Suarez ទៅអោយក្លឹបArsenal តាមសំណើរតំលៃ ៤០ លានផោន ២ ដងរួចមកហើយ ។ យើងនៅមិនទាន់ដឹង អំពីអានាគតរបស់កីឡាករ Suarez នៅឡើយតែយើងចាំមើលទាំងអស់គ្នាថា Suarez អាចចាកចេញពី Liverpool បានសំរេចឬទេ ៕

 

ដោយ ៖ កុសលប្រភព ៖ bbc