ជិតមួយឆ្នាំហើយ ចាប់តាំងពី Mac OS X 10.8 Moutain Lion បង្ហាញខ្លួនជាផ្លូវការ ហើយក៏ដល់ពេលដែល Apple ចាំបាច់ត្រូវបញ្ចេញមកនូវ Version Update ថ្មីមួយដល់ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនផងដែរ។ ប្រភពព័ត៌មានពី 9to5mac បានឲ្យដឹងថា Mac OS X 10.9 នឹងមានឆាប់ៗនេះ នៅឯWWDC 2013 ខាងមុខនេះ ជាមួយនឹងការ Upgrade ជាច្រើន សំរាប់អ្នកប្រើប្រាស់ដកបទពិសោធ។
ព្រឹត្តិការណ៍ World Wide Developers Conference 2013 (WWDC 2013) នឹងចាប់ផ្តើមប្រារព្ធឡើងពីថ្ងៃទី ១០ ខែមិថុនា ដល់ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៣ ខាងមុខនេះ៕

ដោយ៖ សិលាប្រភព៖ TTE