ថ្មីៗនេះ គេហទំព័រហូឡង់មួយមានឈ្មោះថា MOBILEAKS បានបង្ហោះនូវព័ត៌មានមួយ ដែលត្រូវបានគេចាត់ទុកថាជារូបភាពផ្លូវការរបស់ Nexus 5 (ស្មាតហ្វូន Nexus ជំនាន់បន្ទាប់របស់ Google)។
ក្នុងនោះ Nexus 5 គឺជាការបន្តសហការគ្នារវាង Google និង LG។ រួមជាមួយរូបភាព បណ្តាព័ត៌មានរូបសណ្ឋានមូលដ្ឋានរបស់ Nexus 5 ក៏ត្រូវបាន MOBILEAKS បង្ហាញ។

ជាក់ស្តែង Nexus 5 នឹងបំពាក់នូវ CPU Quad Core Qualcomm Snapdrogon 800 ល្បឿន 2,3 GHz រួមជាមួយ RAM 3GB។ វាក៏បំពាក់នូវអេក្រង់ OLED 5,2 inch, កំរិតពន្លឺ Full HD 1920 x 1080 និងមានថ្មបរិមាណ 3300 mAh។

Nexus 5 ត្រូវបានឲ្យដឹងថា នឹងបំពាក់ដោយកាមេរ៉ាមុខទំហំ 2,1 megapixel និងកាមេរ៉ាក្រោយទំហំ16 megapixel។ ជាក់ស្តែង ជំនួសឲ្យព័ត៌មានចចាមអារាមដែលបាននិយាយថា កាមេរ៉ារបស់ Nexus 5 ត្រូវបានផ្គត់ផ្គង់ដោយ Nikon, MOBILEAKS បានកំនត់ថា វានឹងផ្គត់ផ្គង់ដោយ OmniVision ។

ក្រោយពីបង្ហោះរូបភាពនេះឡើង MOBILEAKS ក៏បានបញ្ជាក់ប្រាប់ថា នេះគ្រាន់តែជារូបភាព ក្នុងជំហានអភិវឌ្ឍដំបូងរបស់ Nexus 5។ ដូច្នេះ Version ផ្លូវការ អាចនឹងមានការផ្លាស់ប្តូរតិច រឺច្រើនថែមទៀត។ បច្ចុប្បន្នទាំង Google ក៏ដូចជា LG នៅមិនទាន់បញ្ចេញប្រតិកម្មណាមួយ ទៅលើរូបភាពដែលបានលេចចេញនេះទេ៕
ដោយ៖ សិលាប្រភព៖ K14