អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា មានយុជនមួយក្រុម បានបង្កជម្រោះដាក់គ្នា ហើយក៏កើតចិត្ដមួម៉ៅ បានយកដាវសាម៉ូរ៉ៃដេញកាប់គ្នាតែម្ដង។

ប្រភពដដែលបានអោយដឹងថា រឿងរ៉ាងទាស់ទែងគា្ននេះ បានកើតឡើងនៅវេលាម៉ោង ៣: ៣០នាទីជិតភ្លឺ ក្នុងក្លឹបកំសាន្ដរាត្រីមួយ មានឈ្មោះថា Liquid ninghtclube ទីក្រុង Newcastle ប្រទេសអង់គ្លេស។ ដោយសារការទាស់ពាក្យសម្ដីដាក់គ្នាតិចតួត នៅក្នុងកន្លែងរាំកំសាន្ដ នៅពេលដែលមកដល់ក្រៅក្លឹប ក្រុមស្ទាវមួយក្រុមដែលមានគ្នាពីរនាក់ បានដកដាវរបស់ខ្លួន ដែលបានលាក់ទុកក្នុងរថយន្ដ ហើយដេញកាប់រថយន្ដ ក្រុមស្ទាវផ្សែងទៀតយ៉ាងសាហាវព្រៃផ្សៃ។


តាមការអោយដឹងពីក្រុមប៉ូលីសក្នុងទីក្រុង Newcastle ថា ក្រុមយុជនទាំងអស់នោះ សុទ្ធតែសិស្សសាលា ដែលជនបង្កហេតុមានឈ្មោះ 1. Mark Crouth, 2. Nathan Wood និងក្រុមម្ខាងទៀតមានឈ្មោះ 1. Seghill, 2. Cramlington និង 3. Umberland។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេទាំងអស់នេះ ត្រូវបានធ្វើបែបបទសំណុំរឿងបញ្ចូនទៅកាន់តុលាការ ដើម្បីដាក់ទោសតាមនិតិវិធីផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ newsday