/ទីក្រុង SPRING រដ្ឋ Texas សហរដ្ឋអាមេរិក, ទារកទើបនឹងកើតម្នាក់ត្រូវបានគេលួចយកពីម្ដាយដែលត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃអង្គារម្សិលមិញនេះ។ Kayla Marie Golden ជាម្ដាយអាយុ ២៨ ឆ្នាំបានទៅមន្ទីរពេទ្យដើម្បីពិនិត្យជាមួយ Keegan កូនអាយុបីថ្ងៃរបស់នាងដោយបានចតរថយន្ត Pick Up របស់នាងនៅក្បែររថយន្ត Lexus មួយ។ជាអកុសលនាង Golden បានមានការឈ្លោះទាស់សម្ដីជាមួយនារីម្នាក់ដែលនៅក្នុងរថយន្ត Lexusហើយបង្ករអោយមានការបាញ់បោះមកលើរូបនាង។ នារីដែលគេមិនស្គាល់អត្តសញ្ញាណដែលបើករថយន្ត Lexus នោះបានបាញ់ផ្ទួនៗមកលើនាង Golden ជាម្ដាយ ក្រោយមកជនដៃដល់បានរើសទារកដែលជាកូនរបស់ Golden ហើយបានប្រញ៉ាប់រត់គេចចេញជាមួយនឹងរថយន្ត Luxes របស់នាង នេះបើតាមសាក្សីបានប្រាប់។  Norris ដែលជាសាក្សីបានប្រាប់បន្តរទៀតផងដែរថា គាត់បានឮសម្លេងផ្ទុះអាវុធចំនួន ៧ គ្រាប់ហើយបានរត់ចេញមកមើលថាមារឿងអ្វី ដោយគាត់បានឃើញជនដៃដល់កំពុងតែព្យាយាមរត់គេចជាមួយរថយន្ត Lexus ដែលមានប្រលាក់ឈាមនៅក្បែរទ្វារខាងឆ្វេងនិងមានទារកនៅក្នុងដៃផង។ ខាងប៉ូលីសកំពុងតែស៊ើបអង្កេតលើបញ្ហានេះយ៉ាងក្ដៅគគុក។

ដោយ៖ វឌ្ឍនាប្រភពពី៖ huffingtonpost