រាជធានីភ្នំពេញ ៖ Team Cymru សហការជាមួយក្រុមហ៊ុន MekongNet និង ISOC-KH បានរៀបចំនូវសិក្ខាសាលាមួយដែលមានរយៈពេលបីថ្ងៃជាប់គ្នានៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ។ សិក្ខាសាលានេះផ្តោតលើប្រធានបទស្តីអំពី «សេចក្តីផ្តើមនីតិក្រមអ៊ីនធើរណេត» ដែលចាប់ផ្តើមពីថ្ងៃទី៩ មករា ដល់ថ្ងៃទី១១ មករា ឆ្នាំ២០១១ ។ Team Cymru ដែលធ្វើការស្រាវជ្រាវទាក់ទងនឹង NFP គឺជាក្រុមហ៊ុនស្រាវជ្រាវដែលមានជំនាញលើសុវត្ថិភាពអ៊ីនធើរណេតក៏ដូចជា 501©3 non-profit dedicated ដើម្បីធ្វើឱ្យអ៊ីនធើរណេតកាន់តែមានសុវត្ថិភាព ។ ដោយធ្វើការស្រាវជ្រាវថា តើនរណា និងមូលហេតុនៃសកម្មភាព malicious អ៊ីនធើរណេតលើពិភពលោក ។ ដូច្នេះ Team Cymru អាចជួយបណ្តាក្រុមហ៊ុនជាច្រើនទៀត ដើម្បីធ្វើការកំណត់ និងដោះស្រាយនូវរាល់បញ្ហាដែលកើតមានក្នុង Network ។នៅឆ្នាំនេះ Team Cymru បានបញ្ជូនអ្នកជំនាញផ្នែកបណ្តុះបណ្តាលដែលមានបទពិសោធន៍ គឺលោក Cecil Goldstein ដើម្បីមកចែករំលែកនូវបទពិសោធន៍ជាមួយអ្នកជំនាញ IT នៅកម្ពុជាស្តីអំពីការបង្កើត និងប្រើប្រាស់ Botnets និង malware, ពិនិត្យ Botnets និង malware និងរៀនអំពីរបៀបកំណត់ Botnets និង malware ។ អ្នកចូលរួមមានលទ្ធភាពយល់អំពី Botnets និងវិភាគទៅលើចរាចរ Botnet ធ្វើការតាមដានលើការឆ្លង malware និងត្រួតពិនិត្យលើ Network ហើយវិភាគលើលំហូរ Network ។លោក Cecil Goldstein បានមានប្រសាសន៍នៅកិច្ចចាប់ផ្តើមនៃកម្មវិធីថា បច្ចុប្បន្ននេះ Botnet ត្រូវបានគេគិតថា ជាគន្លឹះនៃសកម្មភាព malicious អ៊ីនធើរណេត ។ ដូច្នេះវាមានសារសំខាន់ណាស់ក្នុងការបង្កើតនូវការត្រួតពិនិត្យ Botnets ដែលមាននៅ HTTP និង IRC ហើយប្រើប្រាស់វាដើម្បីផ្តើមនូវការវាយប្រហារផ្សេងៗ ។ ក្នុងនាមជាអ្នកជំនាញផ្នែក IT ត្រូវតែមានលទ្ធភាពពិនិត្យមើលនូវសញ្ញាណដែលថា ការឆ្លង malware អាចកើតមានឡើងលើម៉ាស៊ីន កុំព្យូទ័រ របស់លោកអ្នក ។ ដូច្នេះហើយយើងអាចតាមដាន និងវិភាគចរាចរ និងសកម្មភាព Network ។សិក្ខាសាលានេះទទួលបាននូវការឆ្លើយតបយ៉ាងលើសលប់ពីអ្នកជំនាញផ្នែក IT បន្ទាប់ពីយើងប្រកាសជាផ្លូវការឱ្យមានការចុះឈ្មោះចូលរួមក្នុងរយៈពេលដ៏ខ្លី ។ លោក Cecil Godstein ជឿថា ការចុះឈ្មោះដ៏ច្រើនលើសលប់បែបនេះបានបង្ហាញថា អ្នកជំនាញផ្នែក IT កម្ពុជា កំពុងតែយល់ពីសារសំខាន់សំរាប់ពួកគេក្នុងការស្វែងយល់អំពីនីតិក្រមអ៊ីនធើរណេត ដើម្បីជួយពួកគេក្នុងការការពារ Network របស់ពួកគេ ។ លោក Cecil Godstein ក៏បានឆ្លៀតឱកាសផ្តល់នូវកិត្តិយសជូនចំពោះក្រុមហ៊ុន MekongNet ក្នុងការផ្តល់នូវការគាំទ្រក្នុងការរៀបចំនូវសិក្ខាសាលានេះឡើង ដើម្បីជាប្រយោជន៍ដល់អ្នកជំនាញផ្នែក IT ទាំងអស់ក្នុងប្រទេសកម្ពុជា ៕