រដូវក្តៅ គឺជារដូវដែលមានមនុស្សម្នាយ៉ាងច្រើនកោះករ រីករាយជាមួយនឹងអាកាសធាតុក្តៅ ការហែលទឹក ស្រួចត្រីនិងធ្វើដើរកំសាន្តទៅខាងក្រៅជាមួយនឹងក្រុមគ្រួសារនិងជួបជុំមិត្តភកិ្ត។ ប៉ុន្តែវាក៏ជាបញ្ហាមួយផងដែរនៅពេលដែលអ្នកត្រឡប់ពីការធ្វើដំណើរកំសាន្តវិញស្បែករបស់អ្នកនឹងប្រឈមនឹងបញ្ហាស្បែករលាកដោយសារកំដៅថ្ងៃ។
ខាងក្រោមនេះ គឺជាវិធីងាយៗ អាចជួយព្យាបាល ស្បែករលាក ដោយសារកំដៅថ្ងៃបានយ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមយកជ័រប្រទាលកន្ទុយក្រពើ ទុកនៅក្នុងទូរទឹកកក រយៈពេល ៣០នាទី បន្ទាប់មកយកជ័រប្រទាលកន្ទុយក្រពើនោះ មកលាប ឬបិទនៅពីលើស្បែករបស់អ្នក ទុករហូតដល់វាស្ងួតដោយខ្លួនឯង ស្បែករបស់អ្នកនឹងបានធូរស្បើយ។ ចំណាំ៖ សូមព្យបាលតាមវិធីនេះ ឱ្យបាន ៥ ទៅ៦ដង ក្នុង ១ថ្ងៃ រយៈពេល ៣ ទៅ ៤ថ្ងៃ ស្បែករបស់អ្នកនឹងបានជាសះស្បើយ ប្រែទៅជាសភាពធម្មតាវិញ៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies