ខួរក្បាលគឺមិនមានអារម្មណ៍ថាចេះឈឺចាប់ ដូចជា មានអារម្មណ៍ថាមួម៉ៅ ដែលធ្វើឱ្យមានការឈឺចាប់ នោះដែរ។ ដូច្នេះ ជំងឺឈឺក្បាល គឺចាប់ផ្តើម ឬកើតឡើងដោយជាលិកា និងអ្វីៗផ្សេងៗ ទៀតដែលនៅ ជុំវិញខួរក្បាល។ បញ្ហានេះ នឹងបង្កឱ្យមានការផ្លាស់ប្តូរសរីរាង្គក្នុងខួរក្បាល រោគ និង ស្រ្តេស ដែលធ្វើ ឱ្យដំណើរនៃសរសៃឈាមរបស់អ្នករួមតូច និង មិនទទួលទានដំណេកលក់ស្កប់ស្កល់។

/

ខាងក្រោមនេះយើងសូមណែនាំលោកអ្នកឱ្យសាកល្បងនូវវិធីព្យាបាលជំងឺឈឺក្បាលងាយៗ តាមបែប ធម្មជាតិ ដែលអាចព្យាបាលបំបាប់ការឈឺក្បាលបានភ្លាមៗ។

វិធីទី១៖ សូមយកស្លឹកជីអង្កាម ឬ ស្លឹកជី conriander ដាំទឹកធ្វើជាតែ បន្ទាប់មក  យកវាមកដាក់ស្អំនៅ លើថ្ងាស របស់អ្នក។

វិធីទី២៖ សូមយកទឹកក្រូចឆ្មារស្រស់ ១ពែង  លាយជាមួយនឹងទឹកខ្ញីស្រស់ ១ពែង  កូរចូលគ្នាឱ្យសព្វ រួចផឹក ជាការស្រេច។

វិធីទី៣៖ សូមយកខ្ញីស្ងួតម៉ដ្ឋ ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង ទឹក ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យ សព្វ បន្ទាប់មក យកវាមកលាបនៅលើថ្ងាស របស់អ្នកជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ youtube