ថ្មីៗនេះកាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីវ័យក្មេង របស់ប្រទេស កូរ៉េ ខាងជើង Kim Jung Unបានចុះទៅសួរសុខទុក្ខ កីឡាករកីឡាការនី ជំរើសជាតិរបស់ខ្លួន ដែលធ្វើអោយ កីឡាករ កីឡាការនីទាំងនោះ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
បើទោះបីជាប្រទេសនេះ កាន់របបកុម្មុយនីសមែន តែប្រជាជនរបស់គេ ស្រឡាញ់មេដឹកនាំគេណាស់ ជាក់ស្តែងដូចពេលនេះ កីឡាករ កីឡាការនី ភ្ញាក់ផ្អើលសប្បាយរំជួលចិត្ត រហូតដល់ថ្នាក់ស្រក់ទឹកភ្នែក ។ Kim Jung Un បានទៅលេង កីឡាករបាល់ទាត់ ដល់ទីលានតែម្តង ហើយក៏បានថតរូបជាអនុស្សាវរីយ៍ ជាមួយកីឡាករទាំងនោះផងដែរ ។ Kim Jung Un ក៏បានទៅដល់កន្លែងហ្វឹកហាត់របស់ ក្រុមបាល់ទាត់ជំរើសជាតិនារី ដែលនាំយកមេដាយជាច្រើន មកជូនជាតិហើយក៏បន្តទៅជួបជាមួយ អត្តពលិកជំរើសជាតិរបស់ខ្លួន ជាច្រើនទៀតផងដែរ ។
យើងអាចនិយាយបានថា ទោះបីជាប្រទេសកុម្មុយនីស ក៏ដោយក៏អ្នកដឹកនាំរបស់គេ ទទួលបានការគោរព និងស្រលាញ់ពីប្រជាជនគេច្រើនដែរ ៕


ដោយ ៖ កុសលប្រភព ៖ k14