រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មាន​​ពី​មន្ត្រី​​​តុលាការ​បាន​ឱ្យ​ដឹង​ថា ការស្នើ​សុំ​​ឱ្យមាន​ការ​អនុញ្ញាត​​ឱ្យជនជាតិថៃ​ទាំង​៥​នាក់ ដែល​កំពុង​ជាប់ឃុំនៅ​​គុកព្រៃ.ស​​ស្ថិត​នៅក្រៅឃុំ​នោះ គឺ​ត្រូវ​រង់ចាំ​អ៊ុត​មើល​ថ្ងៃ​ស្អែក​​នេះ ព្រោះ​​សាលា​ឧទ្ធរណ៍​​នឹង​បើកជម្រះ​​មុនអង្គ​សេចក្តី​​នៅព្រឹក​​ថ្ងៃ​ទី​១៨ មករា ២០១១ ​ដើម្បី​​សំរេច​ថា តើ​ពួក​​គេ​មាន​វាសនាស្ថិ​ត​នៅ​ក្រៅឃុំ​​​ដែរ​ឬ​ក៏អត់​?ការ​ជម្រះ​​មុនអង្គ​សេចក្តី​​​នៅ​សាលា​ឧទ្ធរណ៍​​​ ​នា​ថ្ងៃ​ស្អែកនេះ ជនជាប់​ចោទថៃ​​ទាំង​៥​នាក់​​ ដែល​កំពុង​​​ត្រូវបាន​មេធាវី​​ការពារក្តី​​​តស៊ូមតិ​យ៉ាង​ស្វិត​ស្វាញ​ ដើម្បី​​ឱ្យបានស្ថិត​​​នៅក្រៅឃុំ​​នោះ ​ត្រូវ​​បានគេ​រំពឹង​​ទុក​ជាមុន​ថា ប្រសិនបើ​​​​មានការ​អនុ​ញ្ញាត​​​ឱ្យស្ថិតនៅ​ក្រៅឃុំ​មែន គឺ​​​អាច​មាន​តែ​៣​នាក់ប៉ុណ្ណោះ ​ក្នុងចំណោម​​៥​នាក់​...​។ ប៉ុន្តែ​​ទោះ​​​ជា​យ៉ាង​ណា ​គឺ​ត្រូវ​​រង់ចាំ​​អ៊ុតមើល​​នៅថ្ងៃ​​ស្អែក​​សិន ព្រោះ​​ឆន្ទានុសិទ្ធិរបស់​តុលាការ​មិន​អាច​នរណា​​លូកដៃ​​កំណត់​បាន​នោះទេ ។​លោកប៉ិច វិច្ឆិកា មេធាវី​ម្នាក់​ក្នុង​ចំណោម​​​ពី​រ​នាក់​​ដែល​​​ការពារ​ក្តី​ជន​ជាតិថៃ​​៣​នាក់​ក្នុង​ចំណោម​​​​​៥​នា ក់ ដែលកំពុងជាប់​ឃុំនៅ​​​ពន្ធនាគារ​​ព្រៃ.ស​​បាន​និយាយ​ថា គាត់បានដាក់ពាក្យ​​បណ្តឹង​​​ឧទ្ធរណ៍​​កាលពីថ្ងៃទី​​១៤ មករា ២០១១ ​ប្រឆាំង​ទៅនឹង​ការមិន​​​​អនុញ្ញាត​​ឱ្យ​​កូន​ក្តីរបស់​​លោក​ ស្ថិតនៅ​​ក្រៅឃុំ​​​ដោយ​បង់ប្រាក់ធានា ។ លោក​និយាយ​​​ទៀត​ថា កាលពីថ្ងៃទី​​​១០ មករា ​លោក​​បាន​ដាក់​​ពាក្យ​សុំ​ឱ្យសាលា​ដំបូង​​​រាជ​ធានី​ភ្នំពេញ​​អនុញ្ញាត​​ឱ្យ​កូនក្តី​របស់​លោកស្ថិតនៅ​ក្ រៅឃុំ​​​​ តែ​​សាលា​ដំបូង​​បដិសេធ​​ ឥឡូវនេះ​​​លោក​​កំពុង​តស៊ូ​មតិ​នៅ​សាលា​ឧទ្ធរណ៍​​ដែល​គ្រោង​​​នឹង​បើក​​ជម្រះ​​មុនអង្គ​​សេចក្តី​​នៅថ្ងៃទ ី​​១៨ មករា ២០១១ ស្អែក​​នេះ ថាតើ​ត្រូវ​​សំរេច​បែប​ណា​​​ចំពោះ​​ការ​​សុំ​នៅ​ក្រៅ​ឃុំ​នេះ ៕​