តែប៉ុន្មានម៉ោងក្រោយពីពេលDrogba បានសំរេចចិត្តចាកចេញពីStamford Bridge Websiteរបស់Club Chelseaបានចេញព័ត៌មានជាផ្លូវការមួយពីការចាកចេញរបស់ខ្សែប្រយុទ្ធDrogba។កិច្ចសន្យារបស់ភាគីទាំងពីរនឹងត្រូវអស់នៅថ្ងៃ30/6 ខាងមុខ ហើយនោះជាថ្ងៃចុងក្រោយដែលDrogba ជំរាបលាម្ចាស់ជើងឯកChampions League ក្រោយពីការលេងឲChelsea 8ឆ្នាំ។
លោកRon Gourlay បាននិយាយនៅលើChelsea TVថា: “គ្មានអ្វីត្រូវសង្ស័យទេ Didierជាវិរបុរសរបស់ក្លឹប និងជាសមាជិកជារៀងរហូតក្នុងមហាគ្រួសារChelsea។ គាត់បានចាកចេញពីកន្លែងនេះក្នុងនាមជាវិរបុរសមួយរូប។ គួរឲសោកស្តាយដែលគាត់ចាកចេញភ្លាមនៅពេលនេះដើម្បីស្វែងរកការសាកល្បងថ្មី។ យើងនឹងចងចាំDidier ជាកីឡាករជំនាញដ៏អស្ចារ្យ ដែលជាគំរូសំរាប់កីឡាករក្មេងៗយកតំរាប់តាម។

លាហើយ ដំរីព្រៃ
ខ្សែប្រយុទ្ធអាយុ34ឆ្នាំបាននិយាយថា: “នេះជាការសំរេចចិត្តដ៏សែនលំបាករបស់ខ្ញុំ។ ខ្ញុំពិតជាមានមោទនភាពណាស់ជាមួយអ្វីដែលខ្ញុំបានធ្វើដល់ក្លឹប ប៉ុន្តែឥឡូវវាជាសក្តិសមសំរាប់ខ្ញុំ ក្នុងការស្វែងរកជើងមេឃថ្មី។ក្នុងរយះពេលជិមួយទស្សវត្សន៏ដែលលេងឲក្លឹបThe Blues, Drogba លេងបាន341ប្រកួត ស៊ុតបាល់បញ្ចូលទីបាន157គ្រាប់និងទទួលបាន10 ពានរង្វាន់។ អតីតកីឡាកររបស់Marseille បានចាប់ផ្តើមការងារនៅStamford Bridge តាំងពីឆ្នាំ2004 ពេលដែលបានគ្រូបង្វឹកJose Mourinhoនាំមកលេងក្នុងតំលៃខ្លួន24លានផោន។ មួយឆ្នាំក្រោយមក គាត់ក៏ទទួលបានពានរង្វាន់ម្ចាស់ជើងឯកPremier Leagueជាលើកដំបូង។ សរុបមក Drogba បានជួយChelseaទទួលបានពាន Premier League 3, FA Cup 4 , League Cup 2 និងUEFA Champions League 1 ៕ខាងក្រោមនេះជារូបភាពអនុស្សាវរីយ៏មួយចំនួនរបស់Drogba ៖









ដោយ៖ nanoប្រភព៖ 24h