តាំងពីឆ្នាំ ២០០២ មកក្រុមហ៊ុន Nike បានក្លាយជា អ្នកផ្គត់ផ្គង់ ឯកសណ្ឋានរបស់ បិសាចក្រហម Manchester United ដ៏ល្បីល្បាញហើយ មានការគាំទ្រជាខ្លាំង ។ តែឥលូវនេះ កំពុងមានភាព រង្គោះរង្គើ ដោយសារ Adidas ចង់លូកថ្លើម ។
បើតាមប្រភព ព័ត៌មានបានអោយដឹងថា Nike មិនទាន់បោះបង់ ឬអស់ចិត្តពីការ ធ្វើជាអ្នកផ្គត់ផ្គង់ ឯកសណ្ឋានរបស់ Manchester United ឡើយហើយកំពុង តែចចារ តំលៃថ្មីខណៈ កុងត្រារបស់ ខ្លួននឹងផុតកំណត់នៅ ឆ្នាំក្រោយនេះ ។ កាលពីរដូវកាល ២០១២-២០១៣ Manchester United ទទួលបាន ៣៨ លានផោនឯណោះពី Nike ដោយមិនទាន់បូក សរុបទាំងចំណូល ភាគរយពីការ លក់ឯកសណ្ឋាន ទាំងនោះនៅទូទាំង ពិភពលោកផង ។ ជាមួយនិងកុងត្រាថ្មី ត្រូវបានយើងដឹង ថាក្រុម Manchester United ចង់បាន ៦០ លានផោនក្នុង មួយរដូវកាលពី Nike ដែលតំលៃនេះ បានធ្វើអោយ Nike រាងស្ទាក់ស្ទើរតែ Adidas មិនសូវជាស្ទាក់ស្ទើរឡើយ ហើយកំពុងតែចង់ចូល មកដណ្តើមសិទ្ធិនេះដែរហើយ ។
ចំណែកឯកសណ្ឋានថ្មីរបស់ Manchester United សំរាប់រដូវកាល ២០១៤-២០១៥ ក៏បានចេញ មកហើយផងដែរ ដោយមានផ្លាកសញ្ញា Chevrolet នៅចំកណ្តាលតែម្តង ដោយមានក៏អាវ និង ជាយដៃពណ៌ស និងខ្មៅ ។ តែនៅលើអាវនោះ មានស្លាកសញ្ញា Nike រួចទៅហើយ តែយើង មិនទាន់ដឹង អំពីរឿងនេះ ច្បាស់នៅឡើយទេថា Nike បានសំរេចកុងត្រា ឬយ៉ាងណានោះ ៕
ប្រែសម្រួល ៖ កុសលប្រភព ៖ dailymail