ក្រុមបិសាចក្រហម Manchester United បានធ្វើការដេញថ្លៃកីឡាករ Barcelona យកកីឡាករCesc Fabregas ជាលើកទី ២ ខណះពេលដែល Barcelona កំពុងរកអ្នកចាត់ការថ្មីជំនួសលោកTito Vilanova បន្ទាប់ពីចុះចេញពីតំណែង ដោយសារជំងឺមហារីក ។
តំលៃដែលក្រុមបិសាចក្រហម Manchester United ដេញលើកនេះ គឺមានចំនួនរហូតដល់ទៅ៣០ លានផោន ច្រើនជាងតំលៃលើកទី ១ (២៦ លានផោន) ។ ការដេញថ្លៃជាលើកទី ២ នេះត្រូវបានធ្វើឡើង មួយម៉ោងក្រោយ បន្ទាប់ពីទទួលបានជ័យជំនះនៅ អូស្រ្តាលី ។ក្នុងពេលនេះ David Moyes ត្រូវរង់ចាំមួយរយៈសិន ដោយសារតែក្រុម Barcelona ត្រូវការជ្រើសរើស អ្នកចាត់ការថ្មីមកជំនួសកន្លែងលោក Tito Vilanova សិនដោយសារគាត់ បានចុះចេញដោយសារជំងឺមហារីក ។
គួរបញ្ចាក់ថា តាំងតែពីអ្នកចាត់ការថ្មី David Moyes ចូលមកជំនួសកន្លែងលោក Sir Alexfergusonរួចមក លោកមិនទាន់បានចុះកុងត្រា ទិញកីឡាករល្បីៗណាមួយបាននៅឡើយទេ តែក្នុងនោះMoyes បានចុះកុងត្រាជាមួយតារាវ័យក្មេង Zaha ។ យើងនឹងដឹងអំពីចំលើយ បន្ទាប់ពី Barcelonaរកបានអ្នកចាត់ការថ្មី មកជំនួសកន្លែងលោក Tito Vilanova ៕

ដោយ ៖ កុសលប្រភព ៖ dailymail