ក្រោយរយះពេល120នាទីសំរេចចាញ់ឈ្នះ ការប្រកួតវគ្គផ្តាច់ព្រាត់Champions League 2011/12 បានឈានចូលដល់ការសំរេចវាសនាដោយការស៊ុតបាល់Penalty។
ដូចអ្វីដែលបានទាយទុកតាំងពីដំបូង Bayern បានគ្រប់គ្រងបាល់និងវាយសំរុកយ៉ាងខ្លាំងទៅលើChelsea។ ប៉ុន្តែឱកាសជាច្រើនដែលBayern មានសុទ្ធតែធ្វើឲបាត់បង់ទៅវិញដោយការសោកស្តាយជាទីបំផុត។ ត្រូវចាំរហូតដល់នាទីទី 83, Muellerបាននាំមកនូវភាពសប្បាយរីករាយដល់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះដោយការតែតបាល់បញ្ចូលទី។ ពេលនោះ Chelsea បានធ្វើការវាយសំរុកវិញយ៉ាងខ្លាំងហើយភាពស្មានមិនដល់ក៏បានកើតភ្លាមនៅនាទីទី 88 ក្នុងពេលដែលតោខៀវទាត់បាល់ពិន័យជ្រុងដំបូងរបស់ខ្លួន រកគ្រាប់បាល់បានដោយដំរីព្រៃDrogbaដោយការតែតបាល់បញ្ចូលទី។

Bayern បានធ្វើអោយបាត់បង់ឱកាសជាច្រើន
ការប្រកួតត្រូវបានបន្តទាត់ក្នុងម៉ោងថែម 15នាទីពីរដងទៀត ហើយជាក់ស្តែងBayern អាចនឹងក្លាយជាម្ចាស់ជើងឯកបើសិនRobben មិនធ្វើខូចបាល់penalty នៅនាទីទី95។ ក្រោយពីការទាត់ថែមម៉ោងហើយក្លឹបទាំងពីរនៅតែមិនអាចរកគ្រាប់បាល់បន្ថែមទៀតបាន ការប្រកួតត្រូវសំរេចវាសនាដោយការទាត់បាល់Penalty។ ជាលទ្ធផល Chelseaរកបាន4 គ្រាប់ ឯBayernរកបាន 3 គ្រាប់ សរុបទាំងគ្រាប់បាល់ក្នុងការប្រកួត120នាទី និងគ្រាប់បាល់ក្នុងការស៊ុតបាល់ PenaltyChelsea រកបាន5គ្រាប់ ឯBayern រកបាន4គ្រាប់។ដូច្នេះលទ្ធផលChelsea ក្លាយជាម្ចាស់ជើងឯកពានរង្វាន់Champions League 2011/2012។ អបអរសាទរ Chelsea !!!
ខាងក្រោមនេះជាVideo highlight Goals ក្នុងការប្រកួត120 នាទី និងការស៊ុតបាល់Penalty សូមទស្សនាទាំងអស់គ្នា!!!
Video highlight Goals ក្នុងការប្រកួត120 នាទី និងការស៊ុតបាល់Penalty
លទ្ធផលប្រកួត120 នាទី៖ Bayern - Chelsea (1-1)គ្រាប់បាល់៖ Mueller 83' - Drogba 88'លទ្ធផលការស៊ុតបាល់Penalty៖ Bayern - Chelsea (3-4)គ្រាប់បាល់៖ Bayern ( Lahm, Gomez, Neuer) ; Chelsea ( David Luiz, Lampard, A.Cole, Drogba)កីឡាករប្រកួត៖Bayern Munich: Neuer, Boateng, Lahm, Contento, Ribery (Olic - 97' ), Schweinsteiger, Kroos, Tymoschuk, Robben, Mueller (Van Buyten - 86' ), Gomez.Chelsea: Cech, Cole, David Luiz, Bosingwa, Cahill, Bertrand (Malouda - 73' ), Lampard, Mikel, Mata, Drogba, Kalou (Torres - 84').
ដោយ៖ Nanoប្រភព៖ 24h,VE