ខ្ញីជាមើមរុក្ខជាតិ ដែលអាចយកមកធ្វើជាម្ហូបអាហារបានច្រើនមុខ។ ក្រៅពីនេះខ្ញីក៏ផ្ទុកនូវសារជាតិជាច្រើន ដែលផ្តល់ប្រយោជន៍ ទៀតដូចជាៈ ជួយរំងាប់ក្លិនឆ្អាប ជួយរំលាយអាហារ ជួយបញ្ចេញញើស និង បញ្ចេញទឹកដោះជាដើម។

ខ្ញីមានសារជាតិច្រើនយ៉ាងដូចជាៈ អាស៊ីតអាមីណូ ប្រេង អាស៊ីតខ្លាញ់ដើម។ មូលហេតុដែលសារជាតិនៅក្នុងខ្ញីជួយសម្រកក្បាលពោះបាន គឺដោយសារជាតិហឺរ ដែលមានតួនាទីជួយចំរុញចលនា ដុតបំផ្លាញថាមពល ។ នៅពេលអ្នកបរិភោគឆាខ្ញី រឺផឹកទឹកខ្ញីនោះមិនយូរទេ សារធាតុខ្លាញ់ក្នុងរាងកាយ របស់អ្នកនឹងត្រូវបានបំផ្លាញអស់ និង ធ្វើអោយអ្នកមានរាងកាយដ៏ស្រលូនគួរឱ្យស្រលាញ់៕
ដោយ៖ វណ្ណៈ ប្រភព៖ health