Lizzie អាយុ ២៥ឆ្នាំ ជាជនជាតិហូឡង់ គឺជានារីអភ័ព្វម្នាក់ ដោយសារតែកើតមកមានជម្ងឺម្យ៉ាងដែលគេហៅថា down ។ បើទោះជាខួរក្បាល និងរាងកាយរបស់នាងមិនបានធម្មតាដូចអ្នកដទៃ ប៉ុន្ដែនាងបានប្រឹងប្រែងសិក្សា ដើម្បីក្លាយជាមនុស្សដ៏មានប្រយោជន៍ម្នាក់ ដល់សង្គមជាតិ។ ក្នុងរយៈពេល ៤ឆ្នាំកន្លង Lizzie អាចរកប្រាក់ និងថែរក្សាខ្លួនឯងបាន ដោយបច្ចុប្បន្ន នាងធ្វើការឱ្យផ្សារទំនើបមួយនៅក្នុងតំបន់ដែលនាងរស់នៅ។សំណាងល្អ នៅពេលនេះ នាងហាក់ដូចមានសុភមង្គលជាងពេលណាទាំងអស់ នៅពេលដែលនាងមានមិត្តប្រុសចិត្តល្អម្នាក់ ដែលតែងយកចិត្តទុកដាក់ និងនៅក្បែរនាងជានិច្ច។ ទោះជាមិត្តប្រុសរបស់នាង ក៏មានជម្ងឺប្រហាក់ប្រហែលនឹងនាង ប៉ុន្ដែ សេចក្ដីស្នេហារបស់អ្នកទាំងពីរ នៅតែរ៉ូមេនទិច និងមានសុភមង្គល។ អ្នកទាំងពីរកំពុងគិតគូរដល់រឿងរៀបការ និងមានកូនជាមួយគ្នា ក្នុងពេលឆាប់ៗខាងមុខ។នៅក្នុងកម្រងរូបថតស្ដីអំពីជីវិតប្រចាំថ្ងៃរបស់ Lizzie និងមិត្តប្រុស ខាងក្រោមនេះ គឺជាអំណោយដ៏មានតម្លៃដែលអ្នកយកព័ត៌មានចង់ចែកជូនមនុស្សទូទៅ ជាមួយនិងសារ “ទោះអ្នកជានរណា អ្នកនៅតែមានសិទ្ធិស្រឡាញ់ និងទទួលសុភមង្គល”។
Lizzie កំពុងមើលរូបថតមិត្តប្រុសរបស់ខ្លួន គឺលោក Ruben នៅក្នុងផ្ទះ នៅ Odijk ជាភូមិតូចមួយ នៅក្បែរ Utrecht
អ្នកទាំងពីរតែងមានសុភមង្គល ជាមួយគ្នា ទោះក្នុងពេលធ្វើដំណើរ ទោះជាមានជម្ងឺខួរក្បាល តែ Lize នៅតែអាចជួយខ្លួនឯងបាន ដោយធ្វើការនៅផ្សារទំនើប Jumbo ក្នុងតំបន់ Odijk Lize ត្រឡប់ពីធ្វើការ ដោយជិះកង់សំណព្វរបស់ខ្លួន Lize និង Ruden បង្ហាញសេចក្ដីស្នេហានឹងគ្នា
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
មហាសេដ្ឋីនី វ័យក្មេងបំផុត ប្រចាំអាមេរិក សម្រាប់ចុងឆ្នាំ ២០១៣
អង្គរក្សនារីចិននឹងធ្វើជាផ្ទាំងស៊ីប ការពារមនុស្សសំខាន់
លក់ខោអាវចាស់ៗ តាមគេហទំព័រ ក៏ជាមុខជំនួញធំ
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ SH/Xinhuanet