ម៉ិចស៊ិកូ៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា នៅឯប្រទេសម៉ិចស៊ិកូឯណ្ណោះវិញ គេបានជួបជុំគ្នា នៅក្នុងកណ្ដាលទីក្រុងមួយ ហើយបាននាំគ្នា បង្ហោះគោមយ៉ាងច្រើនអណេក ទៅលើផ្ទៃមេឃ ដើម្បីប្រារព្វខួបបុណ្យប្រពៃណីប្រចាំឆ្នាំរបស់ពួកគេ។

width=455

ប្រភពដដែលបានអោយដឹងថា ជាមួយមនុស្សប្រមាណជា ​៣០០០នាក់ ដែលមានមន្ដ្រីអ្នកមុខអ្នកការរដ្ឋាភិបាល ក្រុមអង្គការ CiNiA និងប្រជាពលរដ្ឋប្រុសស្រី បានធ្វើអោយទីក្រុង Puebla ពោពេញទៅដោយភាពអ៊ូរអរ។

width=455

ជាមួយចំនួនគោម ១៦,០០០ ដែលអាចភ្លឺអញ្ចាចពេញផ្ទៃមេឃ​ បានធ្វើអោយសៀវភៅ Guinness WorldRecord មិនបង្អង់ទុកយូរឡើយ គឺត្រូវបានកាត់ត្រាជាប្រតិសាស្រ្ដ នៃបុណ្យដែលមានចំនួនគោមច្រើនបំផុត និងមានលក្ខណៈប្លែក សម្រាប់ជិតបំណាច់ឆ្នាំ ២០១២នេះ៕

ដោយ៖ វត្ដីប្រភព៖ newsday