ជាមួយនឹងសមត្ថភាពមុជទឹកតែមួយរបស់ ថម ដាលី (Tom Daley) និងការប្តេជ្ញាចិត្តថា នឹងទទួលបានជោគជ័យដ៏អស្ចារ្យ ធ្វើឲ្យគាត់ទទួលបានមេដៃសំរិតនៅកាលពីកីឡាអូឡាំពិកនៅអង់គ្លេស។
ឥឡូវនេះកីឡាករ ថម បានបង្ហាញប្រាប់ប្រជាជាតិខ្លួននូវពន្លឺនៃក្តីសង្ឃឹមមួយដែលនឹងរះលើខ្លួនគេ។ កីឡាករមុជទឹកវ័យ ១៨ឆ្នាំម្នាក់នេះគឺកំពុងតែហ្វឹកហាត់បន្ថែមទៀតនៅប្រទេសអូស្ត្រាលីដើម្បី “ពានរង្វាន់យុវជនជើងឯកពិភពលោក” បន្ទាប់ពីបានសំរាកពីការប្រកួតអូឡាំពិកនៅអង់គ្លេសមក។

រូបភាព៖ ពន្លឺនែក្តីសង្ឃឹមរះលើរូបកីឡាករ ថម ដាលី
គាត់បានធ្វើការហ្វឹកហាត់ជាមួយនឹងតិចនិកដ៏ពិសេសរបស់គាត់។ រៀងកាយដ៏គួរឲ្យចាប់អារម្មណ៍របស់គាត់ បានធ្វើឲ្យកីឡាករដទៃមានភាពច្រណែន និងនាំឲ្យមានអ្នកគាំទ្រលោកជាច្រើន។
កីឡាករវ័យក្មេងម្នាក់នេះ ទើបតែនឹងទទួលបាននូវពានរង្វាន់ Male Hottie of the Year និងពានរង្វាន់ Best British Sports Star នៅពត៌មាន BBC។ កីឡាករនេះថែមទាំងបានថ្លែងអំណរគុណដល់ប្រិយមិត្តទាំងឡាយដែលបានគាំទ្ររូបគាត់ ហើយគាត់ស្រលាញ់អ្នករាល់គ្នា។
លោក ថម បាននិយាយថាគាត់ចង់ធ្វើនូវអ្វីដែលគាត់ចង់ធ្វើ ហើយនិងរឿងថ្មី បើសិនជាអាច គាត់ក៏ចង់សំដែងភាពយន្តផងដែរ។ សព្វថ្ងៃខ្ញុំកំពុងនៅរៀន តែខ្ញុំក៏អាចក្លាយជាពិធីករក្នុងទូរទស្សន៍ដែរ។
សូមបញ្ជាក់ថាលោក ថម ដាលី និងត្រូវជួបប្រកួតជាមួយកីឡាករជនជាតិចិន នៅសប្តាហ៍បន្ទាប់នេះ៕
ដោយ៖ រិនដូ
ប្រភព៖ .dailymail.