ភ្នំពេញ៖ អនុវត្តតាមលិខិតលេខ ២៧ លស.ចសម.គរម. ចុះថ្ងៃទី២២  ខែកុម្ភៈ  ឆ្នាំ២០១១របស់សាលារាជធានីភ្នំពេញ និងសេចក្តីសំរេចលេខ  ២៣៧ សជណ. ចុះថ្ងៃទី០១  ខែមីនា ឆ្នាំ២០១១  របស់ទីស្តីការ គណៈរដ្ឋមន្ត្រី  សាលារាជធានីភ្នំពេញ  បានកសាង  សំណុំរឿងរថយន្តមួយចំនួន ដែលបង្កគ្រោះថ្នាក់  ធ្វើអោយខូចខាតទ្រព្យសម្បត្តិរដ្ឋ  ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

width=465

គួរបញ្ជាក់ផងដែលថា  រថយន្តដែលបង្កឲ្យខូចខាតទ្រព្យសម្បត្តិ  សាធារណៈរបស់រដ្ឋ ត្រូវបានយកមករក្សាទុកនៅសាលារាជធានីភ្នំពេញ ចាប់តាំង ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៩ ដល់ថ្ងៃទី៥ ខែមិថុនាឆ្នាំ២០១២ រថយន្តបង្កហេតុធ្វើអោយខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុបមានចំនួន​  ៣៩២គ្រឿង(ក្នុងឆ្នាំ២០១១ មានរថយន្តបង្ក ហេតុចំនួន១២២ករណី)ធ្វើឲ្យខូចខាត ខឿនថ្មបែងចែកចរាចរណ៍រនាំងដែកបែងចែក ចរាចរណ៍ បង្គោលភ្លើង បង្គោភ្លើងស្តុប បង្កាន់ដៃស្ពាន ដើមឈើ  របងសក្យ មុនីចេតីយ៍ វិមានឯករាជ្យ និងសួនច្បារជាដើម។

width=476

ដោយឡែក សម្រាប់ ០៥ខែ ដើមឆ្នាំ២០១១ មានករណី គ្រោះថ្នាក់បង្កឱ្យ ខូចទ្រព្យសម្បត្តិសាធារណៈកើតឡើង ៥០ករណី ហើយ០៥ខែ ដើមឆ្នាំ ២០១២ ដូចគ្នានេះ មានករណីកើតឡើងចំនួន ៧៩ករណី  បើយើងធ្វើការប្រៀបធៀប  ឃើញថាមានការកើនឡើង ២៩ករណី ដែលនេះជាប្រការមួយ គួរយកចិត្តទុកដាក់សម្រាប់អ្នកបើកបរគ្រប់រូប ព្រោះ មូលហេតុនៃគ្រោះថ្នាក់ដោយសារតែអ្នកបើកបរទាំងនោះបើកលឿនហួសល្បឿនកំណត់ធ្វេសប្រហែស ស្រវឹងនៅពេលបើកបរ ពិសេសបើកបរមិនគោរពច្បាប់ចរាចរណ៍។

ដូច្នេះសាលារាជធានីភ្នំពេញ  សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ  ដែលបើកបររថយន្តគ្រប់ប្រភេទ មេត្តាគោរព ច្បាប់ចរាចរណ៍    ដើម្បីចៀសវាងបង្ក  អោយមានគ្រោះថ្នាក់ដល់អាយុជីវិត ទ្រព្យសម្បត្តអ្នកដទៃ និងទ្រព្យសម្បត្តិ សាធារណៈ  ហើយនាំគ្នាចូលរួម  គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា  ស្របតាមពាក្យមួយឃ្លាថា   បើស្រឡាញ់ជីវិតអ្នក ត្រូវបើកបរគោរពច្បាប់ចរាចរណ៍៕

width=519

ដោយ៖  វណ្ណៈប្រភព៖  phnompenh