ក្លិនមាត់ស្អុយ គឺជាបញ្ហាដ៏ចម្បងមួយ កំពុងតែវាយលុបទៅលើមនុស្សជាច្រើននៅលើពិភពលោក។ បញ្ហាក្លិនមាត់ស្អុយនេះ គឺអាចបណ្តាលមក ពីការទទួលទានចំណីអាហាររួច មិនបានសម្អាតមាត់ ធ្មេញបានស្អាតល្អ បន្សល់កាកសំណល់អាហារនៅជាប់ធ្មេញបង្កើតបានជាក្លិនដកដង្ហើមមិនល្អ និង អាចបណ្តាលមកពីក្លិនចេញមកពីក្នុងព្រោះ។

ខាងក្រោមនេះ គឺជារូបមន្តងាយៗ មួយចំនួន អាចជួយព្យាបាលកំចាត់ក្លិនមាត់ស្អុយ បានយ៉ាងឆាប់ រហ័ស។
វិធីទី១៖ សូមទឹកក្តៅ១កែវ លាយជាមួយនឹងម្ស៉ៅ cinnamon ៣ស្លាបព្រាកាហ្វេ រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក ទុកទឹកនេះ ឱ្យក្តៅឧណ្ឌៗ រួចប្រើវា លាងសម្អាតមាត់ធ្មេញ ជាការស្រេច។
វិធីទី២៖ សូមស្លឹក parsley ២ ទៅ៣ស្លឹក ទំពារ ក្នុងមាត់ជាការស្រេច ព្រោះស្លឹក parsley សម្បូរទៅ សារធាតុ chlorophyll និងសារធាតុ deodorizer អាចជួយបំបាត់ក្លិនមាត់ បានយ៉ាងមានប្រសិទ្ធិភាព ភ្លាមៗ៕
ប្រែសម្រួលដោយ៖ វណ្ណៈ ប្រភព៖ homeveda