ខេត្តស្វាយរៀង ៖ ទារកម្នាក់បានកើតមកមានរូបរាងកាយល្អ តែអកុសលក្បាលអត់មានលលាដ៍ជាហេតុធ្វើឱ្យខួរក្បាលនៅពីលើប៉េលប៉ាលក្រហមរងាលគ្មានអ្វីគ្ របពីលើ និងមិនដឹងថា មានវាសនាអាចរស់បានប៉ុន្មានថ្ងៃ ប៉ុន្មានខែនោះទេ ។ ទារកអភ័ព្វនេះ បានកើតមកកាលពីថ្ងៃទី៣១ ធ្នូ វេលាម៉ោង១២ថ្ងៃត្រង់ នៅមណ្ឌលសុខភាពសង្ឃ័រ ។ ស្ត្រីជាម្តាយទារកនោះឈ្មោះសរ សម្ភស្ស អាយុ១៩ឆ្នាំ នៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានប្តីឈ្មោះផាន់ វណ្ណា អាយុ២៧ឆ្នាំ មុខរបរជាងប៉ះកង់ម៉ូតូ ។ តាមបុរសជាប្តីបានប្រាប់កោះសន្តិភាពថា រូបគាត់ និងប្រពន្ធទើបតែមានកូនលើកទី ១ មិនគួរកូនប្រុសរបស់គាត់អភ័ព្វ កើតមកមានក្បាលអត់លលាដ៍ខាងលើបែបនេះទេ ហើយក៏ពិបាកក្នុងការថែទាំផងដែរ ព្រោះពេលយប់ស្រមោចតែងរោមខាំឱ្យរបួស ឬដំបៅបណ្តាលឱ្យស្លាប់បាន ។ ណាមួយដោយជីវភាពក្រីក្រផង ក្រោយពីសំរាលកូននៅមណ្ឌលសុខភាពបានចំនួន៦ម៉ោងក៏ចេញមកផ្ទះ ដើម្បីអាំង ភ្លើងតាមរបៀបឆ្មបបុរាណ ព្រោះការចំណាយប្រាក់តិចតួច និងផឹកថ្នាំខ្មែរ ។អ្វីដែលគួរឱ្យអាណិតនោះ គឺទារកហាក់បីដូចជាចង់រស់ខ្លាំងណាស់កើតមកយំ ទារបៅ តែរូបគាត់មិនហ៊ានឱ្យម្តាយឃើញកូនអភ័ព្វនេះទេ សុខចិត្តឱ្យបៅទឹកដោះគោជំនួស ។ រីឯក្រុមគ្រូពេទ្យនិយាយថា ប្រសិនបើឪពុកម្តាយមានលទ្ធភាព អាចយកទារកនេះទៅព្យាបាលនៅប្រទេសវៀតណាម នោះប្រហែលជាមានសង្ឃឹមខ្លះ ព្រោះនៅប្រទេសវៀតណាមគេអាចធ្វើលលាដ៍សិប្បនិម្មិតគ្របពីលើកុំឱ្យមានសត្វស្រមោចខ ាំ ឬប៉ះទង្គិចវត្ថុរឹងបណ្តាលឱ្យមុតធ្លាយខួរស្លាប់បាន ។ បច្ចុប្បន្នទារកនៅរស់រានមានជីវិតធម្មតា និងបៅទឹកដោះគោជាប្រចាំ ។ បុរសជាឪពុកបានសុំអំពាវនាវដល់សប្បុរសជនមេត្តាជួយរូបគាត់ដើម្បីយកកូនប្រុសដ៏អភ័ព្វនេ ះទៅព្យាបាល ក្រែងមានវាសនាអាចរស់រានមានជីវិតបាន ពីព្រោះនេះជាកូនដំបូងរបស់គាត់ ៕