នៅក្នុងពិធីបង្ហាញ iPhone 5, Apple ក៏បានធ្វើការណែនាំនូវផលិតផលថ្មីមួយផងដែរ គឺកាសស្តាប់តន្រ្តី EarPods ជាមួយនឹងការអភិវឌ្ឍន៍គួរឲ្យចាប់អារម្មណ៍។
បើតាម Apple បានឲ្យដឹងថា ពួកគេបានចំណាយអស់រយះពេល 3ឆ្នាំដើម្បីធ្វើការស្រាវជ្រាវ និងសំរេចចេញនូវផលិតផលនេះឡើង។ ក្រុមហ៊ុនបានបន្តថា ស៊េរីកាសមុនៗ ជាធម្មតាតែងតែជ្រុះពីត្រចៀកក្នុងពេលកំពុងធ្វើការ ហើយសំរាប់អ្នកដែលមានរន្ធត្រចៀកធំ គឺមានការលំបាកប្រើប្រាស់វា។ ដូច្នេះហើយក្រុមហ៊ុនក៏សំរេចចិត្ត ណែនាំនូវ EarPods ថ្មីងាយស្រួលប្រើ និងស្និទស្នាលជាងមុន។
/
EarPods ដែល Apple ទើបធ្វើការបង្ហាញណែនាំ
 
Model នេះមានការរចនាម៉ូដតូចជាងមុន មានបំពាក់នូវ Speaker ចំនួន2 ទាំងខាងឆ្វេង និងខាងស្តាំ(ម្ខាងមានពីរ) ដែលអនុញ្ញាតឲ្យសំលេងចូលត្រង់ក្នុងរន្ធត្រចៀក បន្ថយសំលេងរំខាននៅខាងក្រៅនិងផ្តល់នូវគុណភាពសំលេងល្អជាងមុន។
 
បើតាមគំរោង, EarPods នឹងត្រូវបានដាក់លក់នៅលើទីផ្សារ ដូចជាឧបករណ៍ដាច់មួយ ជាមួយតំលៃ29 USD។ លើកលែងតែបណ្តា Version iPod Touch ថ្មី, iPod Nano ថ្មី និង iPhone 5 នឹងត្រូវបន្ថែមមកជាមួយនូវកាសស្តាប់តន្ត្រីទំនើបមួយនេះ៕
/
/
/
/
/
/
/
ដោយ៖ សិលាប្រភព៖ K14