សវនាការ​​ករណី​ប្រធាន​វិទ្យុ​សំបុ​ក​ឃ្មុំ ​​និង​ជា​ប្រធាន​សមា​គម​អ្នក​ប្រជា​ធិប​តេយ្យ​​ បាន​​​ចូល​​ដល់​ថ្ងៃ​ទី​ពី​រ​(ថ្ងៃ​​ពុធ ទី​១២ ខែ​កញ្ញា​​) ​ដែល​ជា​ព្រឹត្តិ​ការណ៍​ដ៏​ក្ដៅ​មួយ ​សម្រាប់​​​​​​អ្នក​​តាម​ការ​វិវឌ្ឍ​​​ប្រជា​​​​ធិប​​តេយ្យ​​នៅ​កម្ពុជា។​

width=406

ប្រភពព័ត៌​មាន​​ពី VOD បាន​រាយការ​ណ៍ថា​ កង​​កម្លាំង​​ និង​​របាំង​​នានា ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅព័ទ្ធ​ជុំវិញ​ និង​តាម​មហាវិថី ​ដែល​ឆ្លង​​កាត់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ​ខណៈក្រុមអ្នក​​គាំទ្រ ​លោក ម៉ម ​សូណង់​​ដូ ​ចាប់​​ផ្ដើម​មក​ប្រមូល​ផ្ដុំ​គ្នា​​នៅ​ខាង​មុខ​តុលា​ការ​។

អ្នក​​កាសែត​ និង​​អ្នក​​សង្កេត​​ការណ៍ ​ត្រូវ​បាន​សន្តិ​សុខ​​តុលាការ​​ឃាឃាំង​ ​មិន​ឲ្យ​​​ចូល​យក​ព័ត៌​មាន​​​​ពេល​កំពុង​សវនា​ការ​​​​នោះទេ​ ​។  ​ពេល​​នេះ​​អ្នក​​កាសែត​កំពុង​តែធ្វើការ​តវ៉ា ​ដើម្បី​បាន​ចូល​​ទៅដល់​បន្ទប់​សវ​នា​​ការ៕

ដោយ ៖ វិសាលប្រភព ៖ VOD