Daniel Radcliffe គឺជាតារាសំដែងបុរសមួយ ដែលទស្សនិកជន បានស្គាល់រូបគេ តាមរយៈរឿង Harry Potter ដែលជារឿងមួយធ្វើអោយ Daniel Radcliffe ទទួលបានមុខមាត់ដ៏ល្បី ។
ថ្មីៗនេះ Daniel Radcliffe បានទៅសំដែងផ្ទាល់ជូនទស្សនិកជន ក្នុងរឿង The Cripple Of Inishmaan នៅឯមហោស្រព Noel Coward Theatre នៅក្នុងទីក្រុង London ។ បន្ទាប់ពីបញ្ចប់ការសំដែងរួចមក Daniel ក៏បានចាកចេញពីរោងមហោស្រព ក្រោយមភ្លើងកាំម៉េរា ជាច្រើនរបស់អ្នកកាសែត និងអ្នកគាំទ្ររបស់គាត់ ។ តែអ្នកកាសែតនិង អ្នកគាំទ្ររបស់ Daniel បានភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពួកគេ បានប្រទះឃើញ នារីដ៏ស្រស់ស្អាតម្នាក់ អង្គុយក្នុងឡានជាមួយនិង Daniel ។ នារីម្នាក់នោះ មិនត្រូវបានគេស្គាល់ឈ្មោះ ឬឃើញមុខច្បាស់ទេដោយសារតែនាង យកទស្សនាវដ្ដី មកបាំងមុខរបស់នាងជាប់ ។

អ្នកកាសែតនិងទស្សនិកជន បានប៉ាន់ស្មានថា នាងច្បាស់ជាមិត្តស្រីថ្មីរបស់ Daniel Radcliffeហើយមើលទៅ ។ គួរបញ្ជាក់ផងដែរថា Daniel Radcliffe បានបែកបាក់ស្នេហា ជាមួយនិងមិត្តស្រីចាស់នាង Rosie Coker កាលពីខែតុលា ឆ្នាំមុន ៕

ដោយ ៖ លីលីប្រភព ៖ k14,justjared