មានមនុស្សប្រមាណជា ៩០លាន នាក់ ទាំងបរុស និង ស្រ្តី រស់នៅក្នុងសហរដ្ឋអាមេរិក តែងតែជួបប្រទះជាមួយនឹងដៃគូរបស់ខ្លួនគេងស្រម៉ុក។ នេះមិនជាបញ្ហាមួយដ៏ចម្លែកនោះទេវាជារឿងធម្មតាមួយដែលមនុស្សរស់នៅ លើភពផែនដីនេះតែងតែជួបប្រទះ។ តើលោកអ្នក ធុញទ្រាន់នឹងការគេងស្រម៉ុក របស់ដៃគូរបស់អ្នក សមាជិកគ្រួសារ ឬ កូនៗ របស់អ្នក មែនដែរឬទេ? តើវាកំពុងតែងរំខានដំណេករបស់អ្នកមែនដែរឬទេ?

សូមកុំបារម្ភទៀត ថ្ងៃនេះយើងនឹងណែនាំលោកអ្នកនូវរូបមន្តងាយៗមួយចំនួនដែលអាចជួយកំចាត់សំឡេងគេងស្រម៉ុកបានភ្លាមៗ ដោយធម្មជាតិ។

/

វិធីទី១៖ សូមយកប្រេងអូលីវ ផឹកវា ២ ទៅ៣ ជេប (តិចៗ) មុនចូលគេង។ មួយវិញទៀត អ្នកអាចលាយ ប្រេងអូលីវ ជាមួយនឹងទឹកឃ្មុំ  កន្លះស្លាបព្រាកាហ្វេ  កូរចូលគ្នាឱ្យសព្វ  បន្ទាប់មកផឹកវា មុនចូលគេង ជាការស្រេច។

វិធីទី២៖ សូមយកម្ស៉ៅរមៀត ២ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកដោះគោក្តៅឧណ្ឌៗ ១កែវ បន្ទាប់មក ផឹកវា ឱ្យបាន ៣០នាទី មុនចូលគេង ជាការស្រេច។ ចំណាំ៖ សូមផឹកវា ជារៀងរាល់ថ្ងៃ សំឡេងស្រម៉ុក សំឡេងរំខាន ដំណេករបស់អ្នកនឹងលែងនៅក្បែរខ្លួនរបស់អ្នកទៀតហើយ៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies