ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្ទាវម្នាក់បានប្រើល្បិចលួងលោមក្មេងស្រីរំលោភសេពសន្ថវៈ រហូតបានសំរេចនៅលើផ្ទះកុមារីរងគ្រោះផ្ទាល់តែម្តង ។ អំពើរំលោភសេពសន្ថវៈនេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២ មករា ឆ្នាំ២០១១ នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ។ តាមប្រភពពីលោកវរសេនីយ៍ត្រី រ៉ែម វីរៈ អធិការនគរបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្មេងប្រុសពាលនោះឈ្មោះម៉ី ស៊ីនិត អាយុ១៥ឆ្នាំ នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ចំណែកក្មេងស្រីរងគ្រោះអាយុ១១ឆ្នាំ នៅផ្ទះក្បែរផ្ទះជនល្មើសដែរ ។បើតាមស្ត្រីជាម្តាយរបស់កុមារីរងគ្រោះបាននិយាយថា នៅថ្ងៃកើតហេតុនោះរូបគាត់ និងកូនធំៗពុំបាននៅផ្ទះទេ ដោយរវល់ទៅច្រូតស្រូវ ហើយឱ្យកូនស្រីអាយុ១១ឆ្នាំ នៅជាមួយប្អូនប្រុស និងចៅស្រីតូចៗចាំផ្ទះ ។ លុះវេលាម៉ោងប្រហែល៦ល្ងាច ថ្ងៃទី២ មករា ឆ្នាំ២០១១ ពេលត្រឡប់មកពីច្រូតស្រូវវិញ ឃើញកូនស្រីគាត់អង្គុយយំក្នុងផ្ទះម្នាក់ឯង ដោយមានឈាមប្រឡាក់ខោផងនោះគាត់ព្យាយាមសួរនាំ ទើបកូនស្រីគាត់ប្រាប់ថា ឈ្មោះម៉ី ស៊ីនិត ចាប់រំលោភ ហើយក៏នាំទៅព្យាបាលនៅមន្ទីរពេទ្យ ។លោកវរសេនីយ៍ត្រី រ៉ែម វីរៈ បន្តថា នៅចំពោះមុខសមត្ថកិច្ច ក្មេងពាលឡើង.កបានសារភាពថា រូបគេពិតជាធ្វើសកម្មភាពចាប់កុមារីរងគ្រោះរំលោភមែន ខណៈដែលនាងនៅផ្ទះម្នាក់ឯង ។ លោកអធិការនគរបាលក្រុងបានបញ្ជាក់ថា បច្ចុប្បន្នជនល្មើសត្រូវសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូ ង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕