ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានប៉ូលិសស្រុកកោះធំចាប់ខ្លួនកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៣ មករា ២០១១ បន្ទាប់ពីបុរសរូបនោះផឹកទឹកត្នោតជូរស្រវឹងត្រឡប់មកផ្ទះវិញ រករឿងម្តាយ ហើយបានដុតផ្ទះខ្លួនឯងឆេះម៉ដ្ឋ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១២ ធ្នូ នៅភូមិស្វាយតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ។ ផ្ទះដែលត្រូវបុរសចិត្តភ្លើងដុតឆេះម៉ដ្ឋរួមទាំងសំភារប្រើប្រាស់ផងនោះទំហំ៤ម៉ែត្ រ គុណនឹង៥ម៉ែត្រ គឺផ្ទះតៀមផ្ទាល់ដីធ្វើអំពីឈើប្រក់ស័ង្កសី ។លោកសឹក ស៊្រុន នាយផ្នែកព្រហ្មទណ្ឌស្រុកកោះធំបានឱ្យដឹងថា ជនដែលត្រូវឃាត់ខ្លួនឈ្មោះថូ សុខលីម អាយុ២៤ឆ្នាំ មុខរបរនេសាទ។ ការឃាត់ខ្លួនបុរសនេះគឺធ្វើតាមពាក្យបណ្តឹងម្តាយ ឈ្មោះពេញ ផាន អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ យោងតាមសំដីម្តាយឈ្មោះពេញ ផាន ឱ្យដឹងទៀតថា នៅល្ងាចថ្ងៃទី១២ មករា កូនចង្រៃឈ្មោះថូ សុខលីម បានចេញពីផ្ទះទៅហូបទឹកត្នោតជូរជាមួយមិត្តភក្តិនៅក្នុងភូមិ ។ លុះត្រឡប់មកផ្ទះវិញនៅម៉ោង៩និង៣០នាទីយប់ឈ្មោះថូ សុខលីម មានសភាពស្រវឹងជោគជាំ ហើយបានឈ្លោះប្រកែកជាមួយរូបគាត់ជាម្តាយពីរឿងសុំលុយធ្វើសោហ៊ុយទៅភ្នំពេញដើម្បីរកក ារងារធ្វើ ប៉ុន្តែរូបគាត់មិនព្រមឱ្យ ព្រោះខ្លាចវាយកទៅចាយទៀត...ក៏កើតជាជម្លោះទាស់ពាក្យសំដីគ្នាឡើង ហើយគាត់ក៏ដើរចេញទៅផ្ទះអ្នកជិតខាងបាត់ទៅបន្តិចក្រោយមកស្រាប់តែគេផ្អើលអាកូនចង្រៃ នេះដុតផ្ទះចោលតែម្តង ៕