នៅប្រទេសថៃ មានកត្ដាធំៗជាច្រើនដែលធ្វើអោយស្ដ្រីជនជាតិថៃពិបាកក្នុងការសម្រេចចិត្ដយកស្វាមី ក្នុងនោះអត្រាមនុស្សប្រុសច្រើនជាងមនុស្សស្រី ត្រូវបានគេចាត់ទុកថា ជាកត្តាសំខាន់។ 

ចំនួនមនុស្សស្រីនៅប្រទេសថៃ គឺច្រើនជាង ២ដង បើធៀបនឹងចំនួនមនុស្សប្រុស។ នេះមានន័យថា ស្ត្រី ២នាក់ ទើបមានបុរសម្នាក់។ ដូច្នេះ ស្ដ្រីនៃប្រទេសនេះ ហាក់ដូចជាមិនមានឱកាសច្រើនក្នុងការរៀបការនោះទេ។

width=421

ក្រៅពីមូលហេតុខាងលើ គេក៏បានដឹងថា បុរសភេទនៅថៃត្រូវបានគេចែកជាពីរប្រភេទ ៖ ទីមួយគឺប្រុសកែភេទពីស្រី និងមួយទៀតគឺ ប្រុសដើរលេងហួសកម្រិត។ ក្នុងស្ថានភាពនេះ នារីថៃមួយចំនួនធំ បានសម្រេចចិត្ដនៅលីវរហូត ជាជាងយកប្ដីមក ហើយត្រូវវេទនាចិត្ដ។

ជាក់ស្ដែង បុរសជនជាតិថៃមួយចំនួន កំពុងតែមានទំនោរប្រែក្លាយទៅជានារីភេទ នេះគឺដោយសារបរិស្ថាននៃការរស់នៅក្នុងសង្គម។ ពួកគេតែងរស់នៅដោយសេរីភាព និងមិនគិតថាស្នេហាជារឿងសំខាន់។ ប្រការនេះ បានធ្វើអោយស្ដ្រីថៃលែងមានទំនុកចិត្តលើបុរសៗ ហើយពួកគេសុខចិត្តនៅព្រៅ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing