កាលពីរាត្រីថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០១១ កន្លងទៅនេះ ក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា បានរៀបចំ ព្រឹត្តិការណ៍ប្លែកគួរអោយចាប់អារម្មណ៍មួយ នៅទីក្រុងកោះពេជ្រនៃរាជធានី
ភ្នំពេញ គឺពិធីសម្ពោធចេញលក់ជា ផ្លូវការនៃស្មាតហ្វូន Nokia N9។

ពិធីដ៏ឱឡារិកនេះ មានភ្ញៀវចូលរួមសរុបទាំងអស់ប្រមាណជាង ១០០០ (មួយពាន់) នាក់ ក្នុងនោះមានតារា ល្បីៗ, ថ្នាក់ដឹកនាំនិងនិយោជិតនៃក្រុមហ៊ុន KTH, ម្ចាស់ហាងលក់ទូរស័ព្ទ, តំណាងក្រុមហ៊ុនសេវាកម្មទូរស័ព្ទគ្រប់ប្រព័ន្ធ, និងអ្នកចូលរួមដទៃទៀតដែលក្រុមហ៊ុន Nokia បានជ្រើសរើសតាមរយៈកម្មវិធីទស្សន៍ទាយតារាដែលកាន់បង្ហាញ Nokia N9 និងកម្មវិធី​ស្វែង​
រកអ្នកមានទេពកោសល្យផ្នែកសិល្បៈ ក្នុងយុទ្ធនាការបួនសប្តាហ៍ មុនពេលរៀបចំពិធី
នេះឡើង។

ពិធីសម្ពោធ Nokia N9 ពោរពេញទៅដោយភាពរំភើបរីករាយ ជាមួយនឹងកម្មវិធីដ៏សំបូរបែប។ ក្រៅពីបទចំរៀង សម័យច្រៀងដោយកញ្ញា សុខ ពិសី និងតារាល្បីៗជាច្រើនទៀតនោះ គឺ
មាន​ការសំដែងចាក់បទភ្លេងទំនើប ដោយ DJ អន្តរជាតិគឺ DJ Rosy June និង DJ ល្បីឈ្មោះ
នៅកម្ពុជាគឺ DJ ឃ្លាំង, ការបង្ហាញម៉ូដ, ការលេងហ្គែម កំសាន្តដើម្បីឈ្នះវត្ថុអនុស្សាវរីយ៍ពី
Nokia និងការចាប់ឆ្នោតរង្វាន់ធំ Nokia N9 ក៏ដូចជារង្វាន់ជាច្រើនទៀត។

ក្នុងឱកាសនោះ លោក Jerry Manus ប្រធានគ្រប់គ្រងសាខាក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា
-ឡាវ បានមាន ប្រសាសន៍ថា ៖ �� ពិធីនារាត្រីនេះ បានត្រូវរៀបចំឡើង ដើម្បីផ្តល់ភាព​រីក
រាយ​ជូនដល់អតិថិជនផង និងបង្កើត បរិយាកាសមួយដែលផ្តល់លទ្ធភាពអោយ​អតិថិជន​
បានប្រើសាកល្បងប្រើប្រាស់ Nokia N9 ដោយផ្ទាល់ផង ដើម្បីជាជំនួយមុនពេល​ធ្វើសេចក្តី​
សំរេចចិត្តទិញ ��។ លោកបានបន្ថែមទៀតថា Nokia N9 គឺជាលទ្ធផលនិងជា ស្នាដៃនៃការ​
ខិតខំច្នៃប្រឌិតរបស់ Nokia សំរាប់ផ្តល់ជូនអ្នកប្រើប្រាស់ ដែលនិយមគាំទ្រសិល្បៈនៃការ
វិចិត្ររចនា និងបច្ចេកវិទ្យាទំនើបប្រកបដោយភាពងាយស្រួល និងផ្តល់ភាពរីករាយក្នុងការ
ប្រើប្រាស់ ��។

សូមបញ្ជាក់ថាស្មាតហ្វូន Nokia N9 មានលក្ខណៈពិសេសសំខាន់ៗដូចខាងក្រោម ៖
  • គេហទំព័រ ភាសាខ្មែរ ៖ អាចចូលអានព័ត៌មានអេឡិចត្រូនិកទាន់ហេតុការណ៍ និង​​ព័ត៌មាន​កំសាន្តនានាបានភ្លាមៗ ដោយពុំចាច់ទាញយក ឬតំលើង ឬបញ្ចូលកម្មវិធីអ្វីបន្ថែម​ទៀត​ឡើយ។
  • Swipe ៖ គឺជារបៀបថ្មីនៃបញ្ជាស្មាតហ្វូនដែលពុំមាន Home Button នៅលើផ្ទៃអេក្រង់។ របៀបបញ្ជាគឺ យកម្រាមដៃអូសចេញពីគែមជ្រុងណាមួយនៃ Nokia N9 នឹង​ត្រលប់​មក​កន្លែង​ដើម ឬត្រលប់ក្រោយ វិញ។
  • Multitaking ៖ អ្នកប្រើប្រាស់អាចបើកកម្មវិធីផ្សេងៗបានរាប់សិបកម្មវិធីក្នុង​ពេល​តែមួ​យ​ហើយ Nokia N9 នៅតែដំណើរការជាប្រក្រតី ដែលផ្តល់ភាពងាយស្រួល​ក្នុងការ​ចេញ​ពីកម្ម​វិធី​មួយ​ចូលទៅកម្មវិធីមួយ ទៀត ហើយត្រលប់មកពិនិត្យកម្មវិធីដែល​បាន​បើក​ហើយ។
  • NFC ៖ បច្ចេកវិទ្យាថ្មីដែលប្រើសំរាប់ចែករំលែកទិន្នន័យ-រូបថត-វីដេអូ ជាមួយ​ទូរស័ព្ទ​ដទៃ​ដែលមាន NFC ដូចគ្នា ដោយគ្រាន់តែយកខ្នងវាទៅប៉ះគ្នាប៉ុណ្ណោះ ពោល​គឺ​ពុំបាច់​ភ្ជាប់​ខ្សែ ឬPair ទេ។ លើសពី នេះ Nokia N9 អាចបញ្ជូនសំលេង ដូចជាបទចំរៀង ជាដើមទៅ​កាន់ធុងបាស​NFC របស់គឺ Nokia Play 360 ដោយពុំចាំបាច់ប្រើខ្សែ ឬ Bluetooth គ្រាន់តែយក Nokia N9 យកទៅប៉ះនឹង Nokia Play 360 វានឹង បញ្ជូនសំឡេងទៅភ្លាមយ៉ាង​ងាយ​ស្រួល​បំផុត។
  • ការរចនា ៖ កញ្ចក់និងគ្រឿងម៉ាស៊ីនទាំងមូលត្រូវបានដាក់បញ្ចូលទៅក្នុងវត្ថុធាតុម្យ៉ាង​​ហៅថា​ប៉ូលី​កាបូណាត ដែលធ្វើវាមិនប្តូរពណ៌ទោះជារលាត់ឬឆ្កូតក៏ដោយ, ចាប់សេវាបាន​ខ្លាំង​ទោះជានៅទីបិទជិតក៏ដោយ, មានភាពរលូនល្អពោលគឺនៅពេលយក​ម្រាមដៃអូសចេញ​ពីជ្រុងណាមួយនៃទូរស័ព្ទ គឺឥតមានទើសទាក់ ឬមានអារម្មណ៍ថាប៉ះស្នាមមុខតំណឡើយ។
រូបភាពមួយចំនួនក្នុងកម្មវិធី៖





ប្រភព៖ Nokia