Lassi Hurskainen ជាកីឡាករបាល់ទាត់សញ្ជាតិ ហ្វាំងឡង់ ដែលសព្វថ្ងៃជាអ្នកចាំទី អោយ ក្រុមបាល់ទាត់ Jippo ប្រទេសហ្វាំងឡង់ ។ កាលនៅក្មេងជាងនេះ Lassi ជាអ្នកចាំទីអោយក្រុម UNC asheville ដែលជាក្រុមបាល់ទាត់ ប្រចាំសាលារបស់គេ ។ នៅថ្ងៃទី ១២ កុម្ភះ ឆ្នាំ ២០១១ Lassi បានបង្ហោះវីដេអូមួយរបស់ខ្លួន ដែលបង្ហាញពីក្បាច់នៃការស៊ុត និង ចាប់បាល់របស់គេ ដោយមានការជួយជ្រោមជ្រែងពីមិត្ត ភក្តិ ២ នាក់ទៀតរបស់គេផងដែរ ។ វីដេអូនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា ក្នុង រយៈពេលប្រមាណជា ១ ខែ សោះទទួលបានការចុចមើលដល់ ៣ លានដង ។ វីដេអូរបស់ Lassi ត្រូវបានកម្មវិធីទូរទស្សន៍ល្បីៗ ជាច្រើនធ្វើជាព័ត៌មាន ដូចជាប៉ុស្តន៍ ESPN ជាដើម ។ សព្វថ្ងៃ Lassi ជាអ្នកចាំទីអោយក្រុម Jippo នៅហ្វាំងឡង់ ហើយក៏ជាតារាទូរទស្សន៍ សំរាប់ កម្មវិធីមួយអោយប៉ុស្ត៍ទូរទស្សន៍ Kicktv ផងដែរ ៕
ដោយ ៖ កុសល ប្រភព ៖ k14