ម៉ិចស៊ិកូ៖ មាន់ ៨លានក្បាល ត្រូវបានគេយកទៅសម្លាប់នៅជាយក្រុងម៉ិចស៊ិកូ និង ៦៦លានក្បាលទៀត ត្រូវបានគេយកទៅចាក់ថ្នាំបង្ការ ការពារជំងឺផ្តាសាយបក្សី នៅភាគខាងលិចប្រទេសម៉ិចស៊ិកូ កាលពីថ្ងៃអង្គារ។
យោងតាមបណ្តាញសារពត៌មាន channelnewsasia បានឱ្យដឹងថា ក្រសួងកសិកម្ម បានបញ្ជូនភ្នាក់ងាររបស់ខ្លួន ទៅចាក់ថ្នាំបង្ការ ការពារជំងឺផ្តាសាយបក្សី និងបានរកឃើញមាន់ដែលមានជំងឺផ្តាសាយបក្សី ជាច្រើនក្បាល នៅក្នុងតំបន់ Los Altos រដ្ឋ alisco។
យោងតាមរបាយការណ៍អង្គការសហប្រជាជាតិបានអៈអាងថា នេះគឺជាប្រភេទជំងឺ H7N3 ដែលអាចឆ្លងពីសត្វបក្សីទៅមនុស្សបានយ៉ាងងាយស្រួល ប៉ុន្តែ ជំងឺនេះ គឺមិនងាយឆ្លងពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀតនោះទេ៕



ដោយ៖ យ៉ាយ៉ាប្រភព៖ channelnewsasia