ព័ត៌មានកីឡា៖ ខ្សែការពារ Atletico Madrid កីឡាករ  Tiago Mendes បាននិយាយថា រូប​គាត់​​ពេល​​ដែល​​ចូល​​មក​​កាន់​ទឹកដី Chelsea ក្នុង​រដូវ​ក្ដៅ​ម្ដង​នេះ ពិត​ជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍ជាខ្លាំង ពីលោក Jose Mourinho។

កីឡាករ  Tiago Mendes គឺជាជញ្ជាំងការពារយ៉ាងរឹងមាំរបស់ Atltico Madrid ដែល​ធ្លាប់​ជួយ​ឲ្យ​ក្រុម​ឈាន​ទៅ​ដល់​​វគ្គ​ផ្ដាច់​​ព្រ័ត្រ ក្នុងរដូវកាល Champions League ក្រោយពេល Chelsea ត្រូវ​បាត់​បង់​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ផ្ដាច់​ព្រ័ត្រ​។​ ហើយម្យ៉ាងវិញទៀត កីឡាករម្នាក់នេះ ក៏បាន​ទំនេរ​ជើង​ផង​ដែរ​បន្ទាប់​ពី​កិច្ចកុងត្រាគាត់​​ផុត​​កំណត់​​ជាមួយនឹងមិត្ដភាពជោគជ័យ Liga ។​ ស្របនិងការផុតកំណត់កុងត្រានេះ លោក Jose Mourinho ពិតជារំពឹង​យ៉ាង​មុត​មាំ​ណាស់​​ថា​ Tiago Mendes និង​វិល​ត្រលប់​មក​ចូលរួម​ក្រុម​របស់​គាត់​វិញ ។ ប៉ុន្ដែជាអកុសលTiago Mendes​ សម្រេចចិត្ដបង្កើតកុងត្រាថ្មីមួយទៀតក្នុង​ទឹក​ដី​ចាស់​ ដែល​ធ្វើ​ឲ្យ Chelsea ​អស់​សង្ឃឹម​និង​ការ​វិល​ត្រលប់​​មក​​​វិញ​​​នៃ​កីឡាករម្នាក់នេះណាស់។ 

/

/

/

ប្រែសម្រួលដោយ៖ អឿ អ៊ុយប្រភព៖ Newsnow