ឥណ្ឌា៖ តាមការអោយដឹង ពីក្រុមអ្នកស្រាវជ្រាវនៃប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ ពួកគេបានរកឃើញគ្រោងឆ្អឹងមនុស្សដ៏ធំផុត ក្នុងបឹង Roopkund ស្ថិតនៅប៉ែកខាងជើង នៃប្រទេសឥណ្ឌា។

width=446

ក្រុមអ្នកជំនាញវិទ្យាសាស្រ្ដ បានបង្ហាញថា ឆ្អឹងដែលវែងៗ ដែលគេរកឃើញក្នុងបឹង Roopkund មានជម្រៅ ១៦,០០០ ហ្វីតដែលធៀបនឹងនីវ៉ូទឹកសមុទ្រនេះ​ គឺមានចំនួនដល់ទៅជិត ២០០ ឆ្អឹងឯណ្ណោះ។ការបកស្រាយមួយបានបង្ហាញថា គ្រោងឆ្អឹងទាំងនេះ ប្រហែលជាឆ្អឹងរបស់កុលសម្ពន្ទមួយ​ ដែលរស់នៅជិតតំបន់នោះ តាំងពីមុនសតវត្សរ៍ទី៩ ហើយពួកគេបានស្លាប់ដោយសារខ្យល់ព្យុះ វាយទំលាក់ចូលក្នុងបឹងនោះ។

width=446

យ៉ាងនេះក្ដី ក៏មានអ្នកវិទ្យាសាស្រ្ដជនជាតិអង់គ្លេស​ ដែលមិនបានបញ្ចេញឈ្មោះ បានបង្ហាញថា គ្រោងឆ្អឹងនេះ អាចជាគ្រោងឆ្អឹងរបស់កងទ័ពជប៉ុន​ ដែលបានធ្វើដំណើរ មកកាន់បឹងនៅប៉ែកខាងជើងនេះ ដែលជាដែនដីមួយ ត្រូវបានគេជម្លៀសប្រជាជនចេញ កាលពីសង្រ្គាម លោកលើកទី ១​។

width=446

width=446

ទោះបីជាយ៉ាងណាក៏ដោយ យើងនឹងទទួលបានការបកស្រាយ ពីក្រុមអ្នកវិទ្យាសាស្រ្ដកាន់តែច្បាស់ និងសមស្របនូវជុំវិញបញ្ហានេះ​ នៅពេលខាងមុខ៕

ដោយ៖ នារីប្រភព៖ dailymail