ជាមួយកម្រាស់នេះ Ascend P6 របស់ Huawei គឺជាស្មាតហ្វូនស្តើងបំផុតលើពិភពលោក ដែលបានបំបែកឯត្តទគ្គកម្មរបស់ Alcatel One Touch Idol Ultra 6,5 mm ទៀតផង។
ប៉ុន្តែគួរឲ្យសោកស្តាយ Ascend P6 នៅមិនទាន់បង្ហាញខ្លួនជាផ្លូវការនៅឡើយទេ ហើយផលិតផលនេះ ទើបតែបានដឹងតាមរយះបណ្តារូបភាព ដែលត្រូវបានគេចាត់ទុកថា ជារូបភាពផ្លូវការលេចចេញនៅលើអ៊ីនធឺណេត។ Engadget បានឲ្យដឹងថា Huawei នឹងបង្ហាញខ្លួន Ascend P6នៅថ្ងៃទី ១៨ ខែមិថុនា ក្នុងព្រឹត្តិការណ៍មួយ នៅអង់គ្លេស។
ចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅលើ Ascend P6 គឺការរចនាម៉ូត ក្នុងពេលដែល Engadgetបានឲ្យដឹងថា វាមានកម្រាស់ស្តើង តែ 6,2 mm ប៉ុណ្ណោះ។ តាមបណ្តារូបភាព បានឲ្យឃើញថា វាមានការរចនាម៉ូតមិនអាចដោះសំបកបាន ផ្នែកខាងក្រោម មានចំនុចខ្លះស្រដៀង iPhone 5 និង 4S។ គែមខាងស្តាំ មានរន្ធដាក់ស៊ីមដល់ទៅពីរ ក្នុងពេលដែលផ្នែកខាងមុខ មិនមានប៊ូតុងរឹង ជាមួយអេក្រង់ធំទូលាយ។ Acend P6 មានបីពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ ខ្មៅ ស និងផ្កាឈូក។
ព័ត៌មានជាក់ស្តែងពីរូបសណ្ឋាន ដូចជា CPU ទំហំ RAM ប្រព័ន្ធប្រតិបត្តិការ ក៏ដូចជាទំហំអេក្រង់កំរិតពន្លឺ នៅមិនទាន់ខាងក្រុមហ៊ុនបង្ហាញនៅឡើយ៕



ដោយ៖ សិលាប្រភព៖ VE