សុខភាព គឺជារឿងមួយដ៏ចម្បង ដែលមនុស្សគ្រប់គ្នាតែងព្រួយបារម្ភ និងយកចិត្តទុកដាក់ជាងគេ ព្រោះថា សុខភាពអាចឱ្យមនុស្សគ្រប់គ្នា មានភាពរីករាយ សប្បាយចិត្ត មានភាពជឿជាក់ អាចសម្រេចបាននូវជោគជ័យ ដែលអ្នកចង់បាន។ ប៉ុន្តែ ផ្ទុយទៅវិញ ប្រសិនអ្នកមានសុខភាពមិនល្អ ឬ ឧស្សាហ៍ឈឺ ជាញឹកញាប់ អ្នកនឹងបាត់បង់អ្វីៗ ទាំងអស់ដែលនៅជុំវិញអ្នក (ការងារ មនុស្សជាទីស្រលាញ់ និង មានអ្វីផ្សេងៗ ជាច្រើនទៀត។ ជាពិសេសអ្វីដែលសំខាន់ នៅក្នុងពេលបច្ចុប្បន្ននេះ គឺជាសុខភាពបន្តពូជ ឬ សុខភាពផ្លូវភេទតែម្តងថ្ងៃនេះ យើងនឹងណែនាំ នូវប្រភេទអាហារមួយចំនួន ដែលមានអត្ថប្រយោជន៍ចំពោះសុខផ្លូវភេទ។

១/ ផ្លែក្រូច៖ គឺជាសមាជិកនៃប្រភេទផ្លែឈើ នៅតំបន់ត្រូពិចដែលសម្បូរទៅដោយសារធារ antioxidants វីតាមីន C និង សារធាតុអាស៊ីតប៊្លរិច។ សារធាតុទាំងអស់នេះ គឺមានឥទ្ធិពលបំផុត សំរាប់សុខភាពបន្តពូជ របស់បុរស។ សូមរីករាយ ជាមួយនឹងការ ទទួលទានសាឡាដ ជាមួយផ្លែក្រូច មានដូចជា៖ សាច់ក្រូចឃ្វិច សាច់ក្រូចថ្លុង ឬ សាច់ក្រូចឆ្មារ។ ការទទួលទានអាហារបែបនេះ នឹងជួយឱ្យសុខភាពបន្តពូជ របស់អ្នក មានសុខភាពល្អខ្លាំងក្លា ជាងមនុស្សធម្មតា។
២/ ផ្លែល្វា៖ គឺជាប្រភេទឈើម្យ៉ាង មានរូបរាងល្អគន់ ដែលមានប្រវត្តិ ជាយូរណាស់មកហើយ ដែលគេស្គាល់ថា ជាថ្នាំប៉ូវកម្លាំង និង ជាថ្នាំសម្រើបតណ្ហាដ៏ស័ក្តិសិទ្ធិបំផុត។ ជា ពិសេស ទទួលទានជាអាហារ ដែលមានសារធាតុ សរសៃច្រើន នឹងជួយឱ្យបំពេញ និងជួសជុល កាមតណ្ហារបស់អ្នក ឱ្យខ្លំាងក្លា ងាយស្រួលក្នុងពេលប្រយុទ្ធ៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ health