រាជធានីភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរម្នាក់ត្រូវបានបងប្អូនកម្មការិនីនាំគ្នាចាប់ខ្លួនកាលពីរសៀលថ្ងៃទី១ ៧ មករា រួចប្រគល់ឱ្យសមត្ថកិច្ចបន្ទាប់ពីកម្មកររូបនេះធ្វើសកម្មភាពរំលោភស្ត្រីជាកម្មករដូចគ្នាន ៅក្នុងបន្ទប់ជួលក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ទោះជាយ៉ាងណា ជនល្មោភកាមរូបនេះបានព្យាយាមប្រកែកថា មិនបានចាប់រំលោភនោះទេគឺពួកគេស្រឡាញ់គ្នារួមរ័កគ្នា តែបងស្រីទៅទាន់ ក៏បង្កការភ្ញាក់ផ្អើលទើបបែករឿងតែម្តង ។ ជនជាប់ចោទដែលត្រូវឃាត់ខ្លួនឈ្មោះយ៉ន គឹមយ៉ុន អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះជួលកន្លែងកើតហេតុខាងលើ ចំណែកស្ត្រីដែលត្រូវបានគេចាប់រំលោភអាយុ២៤ឆ្នាំ ។តាមសមត្ថកិច្ចឱ្យដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៧ មករា ស្ត្រីរងគ្រោះបានចេញពីបន្ទប់ជួលទៅធ្វើការដោយដើរកាត់បន្ទប់ឈ្មោះយ៉ន គឹមយ៉ុង ហើយនាងត្រូវបានហៅឱ្យជួយកោសខ្យល់ឱ្យ ។ ពេលកោសខ្យល់រួចស្ត្រីរងគ្រោះប្រុងដើរចេញពីបន្ទប់ក៏ត្រូវឈ្មោះយ៉ន គឹមយ៉ុង ទាញទ្វារបិទហើយចាប់នាងផ្តួលទៅលើគ្រែយកកាំបិតភ្ជង់គំរាមរួចធ្វើសកម្មភាពចាប់នាងរំលោភ រហូតបានសំរេច ។ លុះនៅវេលាម៉ោង៤រសៀលជននោះត្រូវក្រុមគ្រួសារស្ត្រីរងគ្រោះឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ។នៅមុខសមត្ថកិច្ចជនសង្ស័យឈ្មោះយ៉ន គឹមយ៉ុង បានសារភាពថា ខ្លួនពុំបានចាប់រំលោភនាងទេ គឺនាងនិងខ្លួនបានស្ម័គ្រចិត្តដេកនៅជាមួយគ្នា ដោយពុំមានការបង្ខិតបង្ខំឡើយ ។ នៅព្រឹកថ្ងៃកើតហេតុខ្លួននិងស្ត្រីរូបនោះបានធ្វើដំណើរមកពីចូលរួមមង្គលការមិត្តភក្តិនៅខេត្ តតាកែវ ។ ដោយសារមិនស្រួលខ្លួនទើបខ្លួនឱ្យស្ត្រីដែលខ្លួនធ្លាប់ស្រឡាញ់គ្នានោះជួយកោសខ្យល់ ឱ្យ ធ្វើឱ្យពួកខ្លួនមានអារម្មណ៍ផ្លូវភេទក៏រួមរ័កគ្នាតែម្តង ។ បន្ទាប់មកពួកខ្លួនបានដេកលេងរហូតដល់ម៉ោង១១ព្រឹកស្រាប់តែបងស្រីជីដូនមួយរបស់នាងមកឃើញ បន្ទប់ជួលរបស់នាងចំហក៏បានស្រែកឆោឡោ។ ក្រោយមកពេលដឹងថាប្អូនស្រីជីដូនមួយមិនបានទៅធ្វើការចូលមកក្នុងបន្ទប់របស់ខ្លួន ស្ត្រីដែលជាបងស្រីជីដូនមួយនោះបានតាមមករកទើបបែកធ្លាយរឿង ហើយខ្លួនត្រូវរងការចោទប្រកាន់ថាចាប់រំលោភនាងតែម្តង ៕