លោក Shane Lowry បានយកឈ្នះកីឡាករ Ross Fisher ចំនួន ១ពិន្ទុ ក្នុងការប្រកួត Portugal Masters ហើយបានក្លាយជាជើងឯកពីរជំនាន់ក្នុងអាជីពកីឡាករវាយកូនហ្គោលនេះ។

កីឡាករ Lowry មានវ័យ ២៥ ជាសញ្ជាតិ អៀឡង់ ធ្លាប់ជើងឯកក្នុងការប្រកួត Irish Openកាលពីឆ្នាំ ២០០៩។ ចំណែកឯលោក Fisher វិញមានសញ្ជាតិអង់គ្លេសធ្លាប់បានទទួលជ័យលាភីជើងឯកកាលពីឆ្នាំ ២០១០។
លោក Lowry បានមានប្រសាសន៍ថា “លោកពិតជាសប្បាយចិត្តណាស់ មិនដឹងជាមានពាក្យអ្វីនិយាយទេ។ ខ្ញុំបានយកជ័យជំនះក្នុងការប្រកួតនេះ ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ជាមួយនិងប្រិយមិត្តដែលគាំទ្ររូបខ្ញុំ”៕
ដោយ៖ រិនដូ
ប្រភព៖ bbc