អង់គ្លេស៖​​​ នៅពេលដែលគេបង្ហោះវីដេអូ ចោលទៅក្នុងអ៊ីនធ័រណេត នៃការវាយប្រហារយ៉ាងឃោរឃៅមួយ ដោយកាំភ្លើង ពីសំណាក់ចោរម្នាក់ ទៅលើស្រ្ដីដែលធ្វើការក្នុងហាងលក់ម្ហូបអាហារ គឺបានធ្វើអោយមនុស្សម្នាជាច្រើន មានការតក់ស្លុត និងអាណិតស្រ្ដីរងគ្រោះយ៉ាងខ្លាំង។

width=458រឿងរ៉ាវដែលមានភាពព្រៃផ្សៃបន្ដិចនេះ ត្រូវបានកើតឡើងនៅក្នុងហាងអាហារ Co- Op Store ក្នុងបំបន់ Rugby ទីក្រុង Warwickshire ចក្រភពអង់គ្លេស។ ស្រ្ដីរងគ្រោះ ដែលមិនបានបញ្ចេញឈ្មោះ ដែលមានវ័យប្រហែលជា ៣៥ឆ្នាំ បានអោយដឹងថា កាលពីវេលាម៉ោងប្រមាណជា ៧:៤០ នាទី គឺមានបុរសម្នាក់ ពាក់អាវពណ៌ឈាមជ្រូក ខោជើងវែងខ្មៅ និងប្រដាប់ដោយកាំភ្លើងមួយដើម បានដើរមកសំដៅកន្លែងគាត់ធ្វើការ។​ ដោយមិនបាននិយាយអីផង បុរសនោះ បានដកកំាភ្លើងចេញពីក្នុងខ្លួន ហើយវាយចាំទៅលើផ្ទៃមុខ​ របស់គាត់តែម្ដង តែដោយសំណាងដែរ វាមិនបានចំត្រូវភ្នែករបស់គាត់ទេ

width=458

ស្រ្ដីរងគ្រោះwidth=458

ហាងលក់អាហារ

ទោះបីជាយ៉ាងណាក៏ដោយ ក៏ស្រ្ដីនោះ កំពុងបានសម្រាកក្នុងមន្ទីរពេទ្យ ខណៈក្រុមប៉ូលីស បាននឹងកំពុង កំណត់មុខសញ្ញា ជនល្មើសនោះ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

 

ដោយ៖​ ណារិន្ទប្រភព៖ dailymail