កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ Asus បានអោយដឹងថាខ្លួនកំពុងមានគំរោងធ្វើការដោះស្រាយកំហុសផ្នែក GPS នៅលើឧបករណ៍ Tablet Transformer Prime ដោយការផ្តល់ជូននូវឧបករណ៍មួយដែលអាចអោយអ្នកប្រើប្រាស់អាចដោតភ្ជាប់ជាមួយឧបករណ៍ Tablet របស់ខ្លួន។

[IMG]

ឧបករណ៍នោះមានឈ្មោះថា GPS Extension Kit ហើយវាក៏ប្រហែលជាឧបករណ៍សំរាប់ធ្វើការចែកចាយប្រព័ន្ធ GPS ប្រើប្រាស់តំណភ្ជាប់ USB (GPS dongle)។ ក្រុមហ៊ុនអោយដឹងថានឹងធ្វើសេចក្តីជូនដំណឹងជាផ្លូវការនៅថ្ងៃទី ១៦ ខែមេសា ខាងមុខនេះ។ ពេលនោះអ្នកប្រើប្រាស់គឺអាចចុះឈ្មោះនៅលើគេហទំព័ររបស់ Asus ដើម្បីអាចទទួលបានឧបករណ៍នោះផងដែរ។ ក្រុមហ៊ុនAsus និយាយជាមួយAllThingsD ថានឹងចំណាយពេលរហូតដល់ ២ សប្តាហ៍ដើម្បីធ្វើការចែកចាយផលិតផលនៅក្រោយពេលអ្នកប្រើប្រាស់បានចុះឈ្មោះនៅលើប្រព័ន្ធអ៊ីនធើណែតនោះ៕

ប្រភព៖ AllThingsD ដោយ៖ រស្មី