ខេត្តស្វាយរៀង ៖ ម្ចាស់ហាងខារ៉ាអូខេម្នាក់ត្រូវភ្ញៀវអន្ធពាលមានគ្នា៧នាក់ ចូលច្រៀងខារ៉ាអូខេ បង្ករឿងវាយសម្លាប់យ៉ាងសាហាវឃោរឃៅបង្កឱ្យមានការភ្ញាក់ផ្អើលភ័យតក់ស្លត់កាលពីវេលាម ៉ោង១១និង៣០នាទីអធ្រាត្រថ្ងៃទី១៧ មករា ២០១១ នៅហាងខារ៉ាអូខេមួយកន្លែងឈ្មោះសម្រស់ម្លប់ប្រេងខ្យល់ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ហើយក្រោយមកសមត្ថកិច្ចប៉េអឹមតាមស្វែងរកចាប់ខ្លួនបាន៥នាក់យកមកសាកសួរ ។បុរសម្ចាស់ហាងខារ៉ាអូខេដែលរងការវាយប្រហាររហូតដល់ស្លាប់ឈ្មោះជេត ពុទ្ធីដា អាយុ២៦ឆ្នាំ មានប្រពន្ធឈ្មោះអ៊ឹម មុនី អាយុ២៨ឆ្នាំ និងកូន២នាក់ គឺប្រុស១ ស្រី១ ស្នាក់នៅហាងខារ៉ាអូខេខាងលើ ។ គ្រួសារសពបាននិយាយឱ្យដឹងថា កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៧ មករា មានបុរសស្ទាវ៧នាក់បានចូលច្រៀងខារ៉ាអូខេ ក្នុងហាងខាងលើ ដោយមានការផឹកស៊ីសប្បាយហ៊ោកញ្ជ្រៀវផង...មួយសន្ទុះក្រោយមកមានបុរសស្ទាវម្នាក់ ក្នុងចំណោម៧នាក់ បានចេញទៅក្រៅបន្ទប់ ដោយយកទួណឺវីស១ដើមទៅឆ្កឹះឆ្កៀលម៉ូតូភ្ញៀវផ្សេង ។ ពេលនោះបុរសចំណាស់ម្នាក់ឈ្មោះជេត រ៉ាំង អាយុ៥៤ឆ្នាំ ត្រូវជាឪពុករបស់បុរសរងគ្រោះ បានស្រែកថា ម៉េចក៏ឆ្កឹះសោ.កម៉ូតូគេអីចឹង?...ឯងជាចោរមែនទេ?ពាក្យថា ចោរ ធ្វើឱ្យបុរសស្ទាវខឹងក៏ដាល់លោកជេត រ៉ាំង មួយដៃអុកគូទ បណ្តាលឱ្យប្រវាយប្រតប់គ្នាឆោឡោឡើង...ភ្លាមៗនោះគ្នារបស់គេ៦នាក់ទៀតចេញទៅជួយ...រីឯ ជេត ពុទ្ធីដា ក៏ស្ទុះចេញមកជួយឪពុកដែរ ប៉ុន្តែត្រូវពួកស្ទាវ៧នាក់ព្រួតវាយស្លាប់តែម្តង ដោយទាត់បែកប្លោកនោម និងបែកបំពង់.ក ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព.