នេះមិនមែនជាលើកទី ១ ទេដែល Brad Pitt បានសុំអោយ Beckham ធ្វើជាគ្រូបង្វឹកបាល់ទាត់ផ្ទាល់ខ្លួន​ សំរាប់កូនៗរបស់គាត់ ។ កាលពីឆ្នាំ ២០០៦ Brad Pitt ធ្លាប់និយាយជាមួយ Beckhamម្តងរួចទៅហើយ តែដោយសារពេលនោះ Beckham នៅរវល់ជាអ្នកបាល់ទាត់នៅឡើយ ដូចនេះហើយទើប Brad Pitt រង់ចាំពេលមួយដែលសាកសម ដើម្បីនិយាយជាមួយ Beckham សារជាថ្មីម្តងទៀត ។

/ដោយថ្មីៗនេះ Brad Pitt បាននិយាយម្តងទៀត ក្នុងកម្មវិធីសម្ភោធរឿង World War Z នៅបារាំងថា លោកពិតជាចង់អោយ Beckham បង្ហាត់បាល់ទាត់ ដល់កូនៗរបស់លោកណាស់ ។ ទោះបីជាលោកបានជួប Beckham មិនបានច្រើនក៏ដោយ តែលោកជឿជាក់លើសម្ថភាព Beckham ។ស្របពេលដែល Beckham បានប្រកាសចូលនិវត្តន៍ ហើយពេលនេះមានពេលទំនេរច្រើន ដូចនេះហើយទើប Brad Pitt និយាយទៅកាន់ Beckham សារជាថ្មីអំពីរឿងនេះ ។ និយាយអោយចំទៅថា បើសិនជា Beckham ព្រមទទួលសំណើរពី Brad Pitt នោះ Beckham និងត្រូវបង្ហាត់កូនៗទាំង ៦ រូបរបស់ Brad Pitt ។តែបើយើងមើលតាម ស្ថានភាពពេលនេះរបស់ Beckham ប្រហែលជាមិនអាច សំរេចក្តីបំណងរបស់ Brad Pitt បានទេ ព្រោះ Beckham ចង់ឈានចូលពិភពសិល្បះកំសាន្ត ជាជាងធ្វើគ្រូបង្វឹកបាល់ទាត់ ៕

/

 

ដោយ ៖ កុសលប្រភព ៖ k14