កាលពីម៉ោងប្រមាណ ៧ និង ៣០ នាទីព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១២ នេះមាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីបានកើតឡើង តាមបណ្ដោយផ្លូវលេខ ២៧១ ចំណុចទល់មុខដេប៉ូលក់ម៉ូតូរបស់ក្រុមហ៊ុន OMC ក្បែរសាលាបឋមសិក្សា ភូមិ ៦។
ជាការប៉ះទង្គិចគ្នារវាងម៉ូតូ និងរថយន្តដែល ក្នុងនោះហេតុការណ៍នេះទំនងជារថយន្តបើកវ៉ាម៉ូតូទើបបណ្ដាលអោយមានគ្រោះថ្នាក់បែបនេះកើតឡើង។ រថយន្តដែលចូលរួមក្នុងហេតុការណ៍គ្រោះថ្នាក់នេះជារថយន្តដឹកកំប៉ុងហ្គាស ធុនមធ្យមពាក់ស្លាកលេខ ភ្នំពេញ 3B-5644 ចំណែកម៉ូតូវិញគឺម៉ូតូ Super Cub Mini ពាក់ស្លាកលេខ ភ្នំពេញ 1AM-7343 ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ជានារីបើកបរម៉ូតូ បានរងគ្រោះថ្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថា សាកសពនារីរងគ្រោះត្រូវបានខាងក្រុមគ្រួសារយកចេញទៅហើយ ខាងប៉ូលីសក៏មិនបានសួរនាំអត្ថសញ្ញាណច្បាស់លាស់ផងដែរ គេត្រឹមដឹងថា នារីរងគ្រោះមានអាយុប្រមាណជាង ២០ ឆ្នាំហើយជានិស្សិតសាកលវិទ្យាល័យ បៀលប្រាយ បើតាមសមត្ថកិច្ចដដែលនេះបានប្រាប់ផងដែរថា ហេតុការណ៍នេះ ទំនងជារថយន្តវ៉ាម៉ូតូទើបបណ្ដាលអោយមានគ្រោះថ្នាក់បែបនេះ តែមូលហេតុពិតយ៉ាងណា យើងមិនទាន់អាចបញ្ជាក់ច្បាស់នោះទេព្រោះហេតុការណ៍កើតឡើង នាពេលព្រលឹមពេក មិនមាននរណាចាប់អារម្មណ៍។ចំពោះរថយន្តនិងម៉ូតូដែលបង្ករហេតុ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក។
ដោយ៖ ផានិតរូបភាព៖ ហោស៊ីង