ដូចអ្វីដែលយើងបានដឹងហើយថា ក្រោយពីទទួលបរាជ័យ វគ្គ Play-On ក្នុងលទ្ធផល ០-២ ជាមួយក្រុមជម្រើសជាតិ អ៊ុយក្រែន វាសនាបានទៅលេងនៅ World Cup 2014 របស់ក្រុមជម្រើសជាតិបារាំង គឺកាន់តែស្តួចស្តើងទៅហើយ។ ហេតុដូច្នេះ ការផ្តល់កំលាំងចិត្ត ក៏ដូចជាការគាំទ្រអស់ពីបេះដូង ដល់កីឡាករក្រុមជម្រើសជាតិរបស់ខ្លួន មុនការប្រកួតដ៏ធំមួយ គឺជារឿងសំខាន់បំផុត។ ក្នុងនោះនាង Doria Tillie ដែលជាពិធីការនីទូរទស្សន៍ដ៏ស្រស់ស្អាតម្នាក់ ក្នុងកម្មវិធីអាកាសធាតុនៅប្រទេសបារាំង ក៏បានធ្វើការគាំទ្រ ផ្តល់កំលាំងចិត្ត យ៉ាងពិសេស ដ៏ក្រុមកីឡាករជម្រើសជាតិ របស់ខ្លួនដែរ។
ជាក់ស្តែងស្រីស្អាតវ័យ ២៧ឆ្នាំរូបនេះ បានប្រកាសថា ខ្លួននឹងស្រាត ១០០% (គ្មានស្លៀកអ្វីជាប់ខ្លួន)ប្រសិនបើបារាំង អាចយកឈ្នះអ៊ុយក្រែន ច្រើនជាង២គ្រាប់ ក្នុងវគ្គ Play-Off ដើម្បីទទួលបានសិទ្ធិ ទៅលេងនៅ World Cup 2014។ ជាលទ្ធផល ក្នុងការលេងនៅក្នុងផ្ទះរបស់ខ្លួន ក្រុមជម្រើសជាតិបារាំង បានយកឈ្នះ អ៊ុយក្រែន ក្នុងលទ្ធផល ៣-០ ហើយពេលនោះ ក៏ជាពេលដែលគេគ្រប់គ្នាបានចាប់អារម្មណ៍ដល់សំដីរបស់នាង Doria Tillie ថាតើពិធីការនី ស្រស់ស្អាតរូបនេះ នៅរក្សាពាក្យសន្យា ឬក៏អត់?
/
ប្រកាសថា នឹងស្រាតអស់ពីខ្លួនពិតមែន ប៉ុន្តែនៅពេលដែលបារាំងកំពុងតែនាំមុខ ក្នុងលទ្ធផល ២-០ Doria ចាប់ផ្តើមមានការបារម្ភ។ នៅលើទំព័រ Twitter ផ្ទាល់ខ្លួន នាងបានឲ្យដឹងថា: ស្លាប់ហើយខ្ញុំ!។បើទោះជាមានការភ័យដូច្នេះ ប៉ុន្តែនៅពេលការប្រកួតបានចប់ ដោយបារាំងទទួលបានជ័យជំនះ ៣-០ទស្សនិកជនជាតិបារាំង គឺបានទស្សនាការស្រាត ១០០% ពីពិធីការនី Doria ពិតប្រាកដមែន ពោលនាងពិតជារក្សា ពាក្យសន្យារបស់នាង យ៉ាងពិតប្រាកដ។
/
ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖
ប្រែសម្រួល៖ សិលាប្រភព៖ kenh14