ណេវ៉ាដាៈ ក្រុមហ៊ុនអេឡិចត្រូនិក Samsung បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនបានឈ្នះពានរង្វាន់ ច្នៃប្រឌិត ក្នុងពិព័រណ៍ អេឡិចត្រូនិក អន្តរជាតិ (CES) 2013 ចំនួន 27 រង្វាន់ ដែលជាពិព័រណ៍ប្រចាំឆ្នាំ រៀបចំឡើង ដោយសមាគម ផលិតផល អេឡិចត្រូនិក(CEA) នៅទីក្រុង Las Vegas ក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក ធ្វើឱ្យរយៈពេល ៤ឆ្នាំចុងក្រោយនេះ Samsung ទទួលបានពានរង្វាន់ រហូតដល់ ១១៧ ។

ក្នុងចំណោមពានរង្វាន់ CES ទាំង 27 សម្រាប់ឆ្នាំ 2013នេះ ក្រុមហ៊ុន Samsung ត្រូវបានទទួល ស្គាល់ដោយសមាគមផ្តល់រង្វាន់ លើការច្នៃប្រឌិត ល្អបំផុត ចំនួនពីរ និងផ្នែក Eco-Design ចំនួនបួន។ ផលិតផលដែលបានចូលរួម ក្នុងកម្មវិធីពិព័រណ៍ CES គឺត្រូវបាន វាយតម្លៃ យ៉ាងឯករាជ្យ ដោយក្រុម អ្នករចនាម៉ូដ ផ្នែកឧស្សាហកម្ម វិស្វករ និងសមាជិក ព័ត៌មានជំនាញផ្នែករចនា និងវិស្វកម្ម នៃផលិតផល អេឡិចត្រូនិក ដ៏ល្អបំផុតចំនួន 29 ផ្នែក។

លោក Gwihan Lee នាយកក្រុមហ៊ុនអេឡិចត្រូនិក Samsung ប្រចាំនៅឥណ្ឌូចិន និង ថៃ បានឲ្យដឹងថា “Samsung បន្តបង្កើត នូវផលិតផល កម្មវិធី និងសេវាកម្មឈានមុខ លើផ្នែក ឧស្សាហកម្ម។ យើងមានកិត្តិយស ដែលសមាគម CEA និងផ្នែកឧស្សាហកម្ម បានទទួលស្គាល់ ការប្តេជ្ញានេះ ហើយយើងរង់ចាំ បង្ហាញផលិតផល ច្នៃប្រឌិតថ្មីៗរបស់យើង នៅពិព័រណ៍អន្តរជាតិ CES នាឆ្នាំ ក្រោយទៀត”។

ក្រុមហ៊ុនអេឡិចត្រូនិក Samsung បានឈ្នះពានរង្វាន់ លើផលិតរបស់ខ្លួន ជាច្រើនដូចជា ទូរទស្សន៍, ប្រព័ន្ធHome Theater, ទូរស័ព្ទដៃ, Tablet, សម្ភារក្នុងផ្ទះ, Server, Software និងផ្នែក បរិក្ខារកុំព្យូទ័រ, ជាពិសេស ទូរទស្សន៍ 85-inch UHD TV, Samsung Smart TV Camera, Samsung’s 2013 Smart LED TV ស៊េរី 7500 និង 8000, ព្រមទាំង OLED TV, Samsung EX2F SMART Compact Camera, Samsung Induction Range ជាមួយ Flex Cookzone, Samsung Galaxy S III, Samsung Galaxy Note 10.1, បន្ទះ Sticker Samsung’s TecTiles™ អាចរៀបចំកម្មវិធី NFC និង TecTiles™ អាចបង្កើតកម្មវិធី ទូរស័ព្ទ, Samsung Series 9 Premium Ultrabook, Samsung CLP-365W Laser Color Printer, អេក្រង់ Samsung NL22B LCD Transparent Display, Samsung’s 2GBLPDDR3Mobile DRAM Chip, កាត Samsung’s 64GB MicroSD Memory Card, Samsung Exynos 5 Dual ។

បន្ថែមលើនេះ Samsung ក៏ទទួលបានពានរង្វាន់ Eco-Design លើ Samsung Green DDR3 64GB LRDIMM  ជាអង្គចងចាំ មានសមត្ថភាពខ្ពស់ ដែលរចនាឡើងសម្រាប់ ប្រព័ន្ធកុំព្យូទ័រ Server ប្រើជាជំនួយ ដល់ហេដ្ឋារចនាសម្ព័ន្ធនៃកម្មវិធី Server ជាច្រើន ផ្សេងទៀត ផងដែរ ៕

/

/

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល