ខេត្ត​បាត់​ដំបង ៖ មន្ត្រី​នគរ​បាល​ក្រុង​បាត់​ដំបង​ម្នាក់​ចូល​ចិត្ត​បំផុត​ក្នុង​ការ​វាយ​​ដំ​ទៅ​លើ​នារី​បំរើ​ស្រា​បៀរ​ក្ នុង​ហាង ដើម្បី​សំដែង​អំណាច​​ និង​ចរិត​ដ៏​​ឃោរ​ឃៅ​របស់​ខ្លួន​នៅ​ក្នុង​ហាង ឬ​ក្នុង​​ក្លឹប​​រាត្រី​នានា​ឱ្យ​គេ​ឃើញ​ថា ខ្លួន​អស្ចារ្យ​ជាង​គេ​នៅ​ទី​នោះ ។ ប៉ុន្តែ​​បុរស​​​ម្នាក់​​នេះ​ក៏ត្រូវបាន​នារី​បំរើ​ស្រា​បៀរ​ទាំង​នោះ​ប្តឹង​បន្ត​បន្ទាប់​ដែរ ។ កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​នគរ​បាល​​ទំនើង​ម្នាក់​នេះ​ទើ​បតែ​សំរប​សំរួល​ត្រូវ​រ៉ូវគ្នា​ជា​មួយ​នារី​ល ក់​ស្រា​បៀរ​ម្នាក់​បញ្ចប់​បណ្តឹង​​ដោយ​​រូប​គេ​ ព្រម​សង​ប្រាក់​២០​​ម៉ឺន​រៀល​ដល់​នារី​លក់​ស្រា​បៀរ​នោះ ​ក្រោយ​ពី​នាង​ប្តឹង​បុរស​នោះ​ពី​បទ​វាយ​ដំ​នាង​នៅក្នុង​​ហាង​ ប៉ុន្តែ​​​ជន​​នេះ​មិន​ភ្ញាក់​​ខ្លួន​ទេ ​នៅ​តែ​ប្រកាន់​ចរិត​ឃោរ​ឃៅ​នេះ​វាយ​នារី​​​បំរើ​ស្រា​បៀរ​ទៀត ។ មន្ត្រី​នគរ​បាល​ទំនើង​រូប​​នេះ​បាន​រង​ការ​ប្តឹង​ចោទ​ប្រកាន់​​ជា​​ថ្មី​ទៀត​ពី​នារី​បំរើ​​ស្រា​បៀរ​ម្ន ាក់​​កាល​ពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន​នេះ ។ បុរស​នេះ​បាន​​រង​ការ​ចោទ​​ប្រកាន់​​ថា បាន​ទះ​កំផ្លៀង​នារី​លក់​ស្រា​បៀរ​ម្នាក់​ចំនួន​៣​​ដៃ​​នៅ​ក្នុង​គ្រា​ដែល​នាង​កំពុងបំរើ​ភ្ញៀវ​នៅ​ក្នុង​ ហាង​មួយ​មាន​យីហោ «ពោះ​គោ​ផ្សារ​លើ» ស្ថិត​នៅភូមិ​កម្ម​ករ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង ​កាល​ពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១០ កន្លង​​ទៅ​ថ្មី​នេះ ធ្វើ​ឱ្យ​បុរស​​រូប​នេះ​ក្តៅ​​ក្រហាយ​ក្នុង​ចិត្ត ។មន្ត្រី​នគរ​បាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​ដែល​ទទួល​ចាត់​ការ​លើ​បណ្តឹង​របស់​នារី បំរើ​ស្រា​បៀរ​នេះ​បាន​ប្រាប់​ថា នាង​បំរើ​ស្រា​បៀរ​ដែល​រងគ្រោះ ឈ្មោះ​ម៉ាន់ ស្រី​ស ហៅ​ពៅ ណាន់ អាយុ​២៥​ឆ្នាំ ​នាង​​មាន​ប្តី​ និងកូន​មួយ​ហើយ ​រស់​នៅ​​ភូមិ​វត្ត​រំដួល ​សង្កាត់​ចំការ​​សំរោង ក្រុង​បាត់​ដំបង ។ រីឯ​មន្ត្រី​នគរ​បាល​ទំនើង​សំបូរ​រឿង​អាស្រូវ​​ចូល​ចិត្ត​វាយ​ដំ​​លើ​នារី​​​​បំរើ​​ស្រា​បៀរ​ក្នុង​ហាង​ន ោះ​​ឈ្មោះ​ទេព ​​ម្នោវ័ន ​ជា​មន្ត្រី​នគរ​បាល​ក្រុង​បាត់​ដំបង ។ នៅ​ក្នុង​បណ្តឹង​របស់​នារី​រង​គ្រោះ​ឈ្មោះ​ម៉ាន់ ស្រី​ស ហៅពៅ ណាន់ ​បាន​និយាយ​ថា មន្ត្រី​នគរ​​បាល​​ឈ្មោះ​ទេព ម្នោវ័ន ​នេះ​បាន​​ដើរ​មក​ទះ​កំផ្លៀង​នាង​ចំនួន​៣​ដៃ​ ខណៈ​ដែល​រូប​នាង​កំពុង​ចាប់​ទឹក​កក​ដាក់​កែវ​​​ឱ្យ​ភ្ញៀវ​​នៅតុ​ផ្សេង​ទៀត​ក្នុង​ហាង​នេះ ។ ​នាង​និយាយ​ទៀត​ថា ជន​នេះ​ហាក់​បី​ដូច​ជា​ប្រចណ្ឌ​នឹង​នាង​ ពេល​ឃើញ​នាង​ទៅ​បំរើ​តុ​ផ្សេង ព្រោះ​ជន​នេះ​ធ្លាប់​តាម​ស្រលាញ់​នាង​ប្រហែល​ជិត​២​ខែ​កន្លង​មក​ហើយ តែ​នាង​មិន​ស្រលាញ់​តប​វិញ​ទេ ដោយ​នាង​គ្រាន់​តែ​រាក់​ទាក់​​រូប​គេ​​ក្នុង​នាម​រូប​នាង​ជា​​អ្នក​លក់​ស្រា​បៀរ​តែ​ប៉ុណ្ណោះ ។ ម្យ៉ាង​ទៀត​​នាង​មាន​ប្តី និង​មាន​កូន​មួយ​ផង​ដែរ ។ នាង​ស្រីស បាន​​បន្ត​ទៀត​ថា ពេល​នាង​​កំពុង​បំរើ​ភ្ញៀវ​ ស្រាប់​តែ​ឈ្មោះ​ម្នោ​វ័ន នេះ ដើរ​ទៅ​ក្បែរ​​រួច​និយាយ​ថា «ម៉េច...​មាន​សេច​ក្តី​សុខ​ណាស់​​មែន​ទេ?» រួច​ទះ​កំផ្លៀង​នាង​៣​ដៃ​ផ្ទួនៗ​តែ​ម្តង ធ្វើ​ឱ្យ​​រូប​នាង​ខ្មាស​ភ្ញៀវ​​ពេញ​ហាង​ និង​បង្ក​ការ​​ភ្ញាក់​ផ្អើល​ទៀត​​ផង ។ ស្រីស​បាន​ប្រាប់​ថា នាង​ប្តឹង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៣.០០០​ដុល្លារ ពី​មន្ត្រី​នគរ​បាល​ទំនើង​នោះ ដែល​ធ្វើ​ឱ្យ​រូប​នាង​ខ្មាស​គេ​ ហើយ​សំណូម​ពរ​ឱ្យ​សមត្ថ​កិច្ច​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​លើ​ជន​កំណាច​នេះ ។កោះ​សន្តិ​ភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ភ្លាមៗ​ពី​មន្ត្រី​នគរ​បាល​ឈ្មោះ​ទេព ម្នោវ័ន នេះ​បាន​ទេ កាល​ពី ថ្ងៃ​​សៅរ៍ សប្តាហ៍​មុន ជុំ​វិញ​ការ​ប្តឹង​ចោទ​​ប្រកាន់​​ពី​នារី​​បំរើ​ស្រា​បៀរ​ខាង​លើ​នេះ ។ លោក​មៀន ឡាយ ប្រធាន​ការិយា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​ដែល​ទទួល​​ចាត់​ការ​លើ​បណ្តឹង​នេះ បាន​ថ្លែង​ថា យើង​ទទួល​ចាត់​ការ​លើ​សំណុំ​រឿង​នេះ ប៉ុន្តែ​យើង​ស្នើ​ឱ្យ​ដើម​បណ្តឹង​រក​សាក្សី​​​មក​បំភ្លឺ​បន្ថែម​លើ​ករណី​នេះ​ដើម្បី​ដាក់​​បន្ទុក​លើ​ចុង​ ​ចម្លើយ​​ជា​មន្ត្រី​នគរ​បាល​នោះ ។ លោក​បាន​បញ្ជាក់​​ដែរថា មន្ត្រី​នគរ​បាល​ក្រុង​ឈ្មោះ​ទេព ម្នោ​វ័ន នេះ ចូល​ចិត្ត​បង្ក​​​រឿង​​ជា​មួយ​ស្រីៗ​ក្នុង​ហាង​មិន​ឈប់​​ឈរ​សោះ ហើយ​ថ្មីៗ​នេះ​ទើប​​តែ​បញ្ចប់​សំណុំ​រឿង​បង្ក​របួស​ស្នាម​មួយ​ជា​មួយ​នារី​​លក់​ស្រា​បៀរ​នេះ​​ដូច​​គ្នា​ ដែរ មិន​ទាន់​បាន​ប៉ុន្មាន​សប្តាហ៍​ផង ឥឡូវ​នេះ​មាន​នារី​បំរើ​ស្រា​បៀរ​​មក​ប្តឹង​មន្ត្រី​នគរ​បាល​ម្នាក់​នេះ​​ទៀត ៕