គ្រឿងផ្សំ -សាច់ជ្រូក ១០០ក្រាម (១ខាំ) -បង្គាស្រស់ ១០០ក្រាម (១ខាំ) -ត្រាវ ២៥០ ក្រាម -ពងមាន់ ២គ្រាប់ -ម្សៅបំពង ២ស្លាបព្រា -ប្រេងខ្ចង ១ស្លាបព្រាបាយ- ខ្ទឹមស ២កំពឹស -ម្រេចម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ -អំបិល កន្លះស្លាបព្រាកាហ្វេ -ស្ករស កន្លះស្លាបព្រាកាហ្វេ -ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ -ប្រេងឆា ២ចានកង្កឹះ -ជីវ៉ាន់ស៊ុយ -ទឹកជ្រលក់

width=456

វិធីធ្វើដំបូង ត្រូវ​យកសាច់ជ្រូក និង បង្គា​ស្រស់  មកចិញ្ច្រាំ​ជាមួយខ្ទឹមស និង ជីវ៉ាន់ស៊ុយ ឱ្យ​ម៉ដ្ឋល្អ  ទើបបន្ថែម ប្រេងខ្ចង  ម្រេច អំបិល  ស្ករស និងម្សៅស៊ុប ច្របល់​ចូលគ្នា ​ឱ្យសប់​ទុកដោយ​ទ្បែក។

រួចយក ត្រាវចិត សម្បក​ឱ្យស្អាត  រួចឈូស​ជាសរសៃ​ស្ដើងៗ  បំបែក​ពងមាន់​យក តែ​ផ្នែកលឿង​ ដាក់ក្នុង​ចានលាយ​ ជាមួយម្យៅ​បំពង  កូរឱ្យ​ចូលសាច់គ្នា ទើបដាក់ ត្រាវ​ដែលឈូស​ទុកនោះ​ចូល ច្របាច់ ​ជាមួយ​ម្សៅ  ដែល​លាយពង​មាន់  ទាល់តែ​ ទ្បើងស្អិត ទើបឈប់។

ចំណាំ៖ មិនត្រូវ​ថែមទឹកទេ  ព្រោះធ្វើ​ឱ្យត្រាវ​មិនស្អិតល្អ   នៅពេល​ត្រាវស្អិត​ហើយ ត្រូវយក​មកពូន ​ជាដុំតូចៗ ​ល្មមរាង​ជា ពងក្រពើ យកមកដាក់​សាច់ដែល​ចិញ្ច្រាំធ្វើ ជាស្នូល​កណ្ដាល។ បន្ទាប់មក ដាក់ខ្ទះ ​លើចង្ក្រាន រួចចាក់​ប្រេងឆា​ចូលទុក ​ឱ្យក្ដៅ ទើបបង់ ​ដុំត្រាវ​ដែលពូន​ទុកនោះ​    ចូលបំពង​  ក្នុងកម្ដៅ​តិចៗ  ​រយៈពេល១០នាទី រហូតឡើងស្រួយ។

ចុងក្រោយ  ត្រូវយកត្រាវ​បំពង   ​មកតម្រៀប   ​ក្នុងចាន​ដែលរៀប​ចំ  មាន​សាទ្បាត់ និង ការុត​ដែលឈូស​ជាសរសៃៗ​ មាន រាង​ដូចជា​សម្បុក​សត្វ។

របៀប​ធ្វើទឹក​ជ្រលក់យក រំដេង និង ខ្ទឹមស ចិតសម្បក​ឱ្យស្អាត   បុកឱ្យម៉ដ្ឋ   ពូតយក​ទឹក មកលាយ​ជា មួយទឹក​ខ្មេះបន្ដិច ស្ករត្នោត ទឹកក្រូចឆ្មា និងអំបិល រួចភ្លក្សរស់ជាតិ ជាការស្រេច៕

ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian