អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ទូកមួយគ្រឿង ដែលជាប្រភេទទូកដំណើរកំសាន្ដ ត្រូវបានឆេះ និងផ្ទះផ្អើលអស់មនុស្សទាំងពួង ខណៈដែលក្រុមវិស្វករអគ្គិសនី បានធ្វើការសាកល្បងតេស ជាមួយនឹងទូកនេះ មុននឹងដាក់អោយប្រើប្រាស់។

តាមសេចក្ដីរាយកាណ៍របស់ពត៌មាន CNN បានអោយដឹងថា ទូកមួយគ្រឿងនេះត្រូវបានក្រុមអ្នកជំនាញផ្នែក Yachting monthly ធើ្វការពិសោធន៍ នៅតាមឆ្នេរសមុទ្រមួយកន្លែងភាគខាងត្បូងនៃប្រទេសអង់គ្លេស។ ដែលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ទូកនេះក៏ត្រូវផ្ទុះឆេះយ៉ាងសន្ធោសន្ទៅ។


គួររលឹកផងដែរថា កាលពីការធ្វើតេសសាកល្បងទូក Navy ដ៏ធំបំផុតប្រទេសអង់គ្លេស វាក៏មានប្រតិកម្មខ្លះៗដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការផ្ទុះទូកនេះ មិនបណ្ដាលអោយមនុស្សបាត់បង់ជីវិតនោះទេ៕
ដោយ៖ មឿនប្រភព៖ dailymail