ក្នុងពេលតែមួយនៃការបង្ហាញ iPhone 5 និង iPod Touch ថ្មី, Apple ក៏បានធ្វើការបង្ហាញនូវម៉ាស៊ីនស្តាប់ចម្រៀង iPod Nano ស៊េរីថ្មីផងដែរ។
iPod Nano ជំនាន់ទី7 មានអេក្រង់ទំហំ2,5 (ធំជាងជំនាន់ទី6 ចំនួន 1,54 និងទី5 ចំនួន 2,2) ជាមួយកំរិតពន្លឺ 240 x 432, មានកំរាស់ស្តើង 5,4mm និងទម្ងន់ 31g។ នេះគឺជាគំរូ iPod Nanoស្តើងជាងគេបំផុតចាប់តាំងពីមុន ដល់បច្ចុប្បន្ននេះ ហើយតួនៃម៉ាស៊ីនធ្វើអំពីអាលុយមីញ៉ូម។ Apple បានបំពាក់លើលើលិតផលនេះនូវប៊ូតុង តំឡើង និងបន្ថយសំលេង, ប៊ូតុង play/pause,ប៊ូតុង Home, ដែលកត្តាទាំងអស់នេះបានជួយឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលប្រើច្រើនជាងមុន។ iPod Nano ជំនាន់ទី7 មាន 7 ពណ៌សំរាប់ឲ្យធ្វការជ្រើសរើស។

iPod Nano ជំនាន់ទី7 មានអេក្រង់ទំហំ2,5
ផលិតផលថ្មីនេះបំពាក់នូវរន្ធ Connect ប្រភេទតូច 8-Cell Lightning ថ្មីដូច iPhone 5, ចាប់រលកវិទ្យុប្រភេទ FM, Bluetooth, កម្មវិធីជាច្រើនដែលទាក់ទងនឹងការតាមដានសុខភាពរបស់ Nike+។ Iconទាំងអស់នៅក្នុងម៉ាស៊ីននេះ ត្រូវបាន Apple ធ្វើថ្មីជារាងរង្វង់មូល ដែលជារឿងមួយថ្មី ប្លែកបើប្រៀបជាមួយម៉ាស៊ីនស្តាប់ចម្រៀងធម្មតា។ចំណែករយះពេលប្រើប្រាស់ថ្មនៃ iPod Nano ថ្មីនេះអាចស្តាប់ចម្រៀងបានជាប់គ្នារយះពេល 30ម៉ោង ដែលជារយះពេលយូរបំផុតសំរាប់ស៊េរី Nano ទាំងអស់។វាមានទំហំមេម៉ូរីខាងក្នុង 16GB ជាមួយនឹងកាសស្តាប់ប្រភេទថ្មី EarPod។ Apple នឹងចាប់ផ្តើមទទួលការកុម្មង់ទិញ iPod Nano ជំនាន់ទី7 ចាប់ពីថ្ងៃទី14/9 ជាមួយតំលៃ 149$ និងធ្វើការបញ្ចេញលក់នៅខែក្រោយ៕







ដោយ៖ សិលាប្រភព៖ TTE & VE